ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ទទួលជួបជាមួយឯកអគ្គរដ្ឋទូតមកជួនសាតាំង

(VOVworld)-នាព្រឹកថ្ងៃទី៩វិច្ឆិកានៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាម លោក
 Tran Dai Quang បានទទួលជួបជាមួយឯកអគ្គរដ្ឋទូតមួយចំនួនដែលមកជូនសា
 តាំងក្នុងឱកាសត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំនៅវៀតណាម។

ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ទទួលជួបជាមួយឯកអគ្គរដ្ឋទូតមកជួនសាតាំង - ảnh 1
ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ជួបជាមួយឯកអគ្គរដ្ឋទូត ម៉ារ៉ុក Azzeddine Farhane


       ក្នុងការជួបជាមួយឯកអគ្គរដ្ឋទូត ម៉ារ៉ុក Azzeddine Farhane លោក Tran Dai
Quang ជឿជាក់ថា​ក្នុងឋានៈថ្មីនេះ ឯកអគ្គរដ្ឋទូតនឹងមានការរួមចំណែកសកម្ម
សំដៅជម្រុញទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ក្នុងការ
ជួបជាមួយឯកអគ្គរដ្ឋទូតជប៉ុន  Kunio Umeda លោក Tran Dai Quang បានអះ
អាងថា គោលនយោបាយមុនក៏ដូចជាក្រោយរបស់វៀតណាមគឺចាត់ទុកជប៉ុនជា
ដៃគូសំខាន់ជួរមុខនិងយូរអង្វែង។

ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ទទួលជួបជាមួយឯកអគ្គរដ្ឋទូតមកជួនសាតាំង - ảnh 2
លោក Tran Dai Quang ជួបជាមួយឯកអគ្គរដ្ឋទូតជប៉ុន Kunio Umeda


       ក្នុងការទទួលជួបជាមួយឯកអគ្គរដ្ឋទូត ស៊ែរប៊ី Slobodan Marinkovic ប្រធាន
រដ្ឋបានអះអាងថា វៀតណាមយកចិត្តទុកដាក់ចំពោះទំនាក់ទំនងមិត្តភាពប្រពៃ
ណីយ៉ាងល្អ ប្រសើជាមួយ ស៊ែរប៊ី។ ទទួលជួបជាមួយឯកអគ្គរដ្ឋទូត តាជីគីស្ថាន
Parovit Daplatdoda លោក Tran Dai Quang អះអាងថា វៀតណាមត្រៀមជាស្រេច
សហប្រតិបត្តិការជាមួយ តាជីគីស្ថានលើវិស័យវារីអគ្គិសនី សេដ្ឋកិច្ច ពាណិជ្ជកម្ម
និងនាំ ចេញទៅ តាជីគីស្ថាននូវមុខទំនិញជាប្រៀបខ្លាំងរបស់វៀតណាមដូចជា
ផលិតផល កសិកម្ម សំណង់ និងសម្លៀកបំពាក់ជាដើម។ ក្នុងការជួបជាមួយឯក
អគ្គរដ្ឋទូត លីទុយអានីលោកស្រី Inama Chiu Lionit ប្រធានរដ្ឋបានស្នើឲ្យ លីទុយ
អានីបន្ត គាំទ្រវៀតណាមនិងជម្រុញទំនាក់ទំនងរវាង វៀតណាមជាមួយ លីទុយ
អានីផង ដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ