ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ទទួលជួបប្រធានរដ្ឋសភាកម្ពុជាសម្ដេច ហេង សំរិន

(VOVWORLD) - ប្រធានរដ្ឋសភាសម្ដេង ហេងសំរិនបានជូនដំណឹងពីជ័យជំនះរបស់គណៈបក្សប្រជាជនកម្ពុជាក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់នាពេលកន្លងទៅ ហើយអះអាងថា ប្រជាជនកម្ពុជាចងចាំជានិច្ចនូវគុណូបការៈរបស់យុទ្ធជនស្ម័គ្រចិត្តវៀតណាម ដែលបានជួយរំដោះប្រជាជនកម្ពុជារួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត៕
ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ទទួលជួបប្រធានរដ្ឋសភាកម្ពុជាសម្ដេច ហេង សំរិន - ảnh 1ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang (ឆ្វេង)និងប្រធានរដ្ឋសភាកម្ពុជាសម្ដេច ហេង សំរិន (រូបថត៖TTXVN) 

(VOVworld) - នារសៀលថ្ងៃទី២៤ មិថុនា នៅជំនួបសន្ទនាជាមួយប្រធានរដ្ឋសភាកម្ពុជាសម្ដេច ហេង សំរិន ដែលកំពុងអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមនោះ ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ចាត់ទុកថា ដំណើរទស្សនកិច្ចនាចំឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៥០ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-កម្ពុជា (ថ្ងៃទី២៤ មិថុនា ឆ្នាំ១៩៦៧-ថ្ងៃទី២៤ មិថុនា ឆ្នាំ២០១៧) តាមនោះរួមចំណែកសំខាន់ក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងជាអ្នកជិតខាងដ៏ល្អប្រសើរ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និរន្តរភាពនិងយូរអង្វែងរវាងប្រទេសទាំងពីរ។

        រីឯខ្លួនវិញ ប្រធានរដ្ឋសភាសម្ដេង ហេងសំរិនបានជូនដំណឹងពីជ័យជំនះរបស់គណៈបក្សប្រជាជនកម្ពុជាក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់នាពេលកន្លងទៅ ហើយអះអាងថា ប្រជាជនកម្ពុជាចងចាំជានិច្ចនូវគុណូបការៈរបស់យុទ្ធជនស្ម័គ្រចិត្តវៀតណាម ដែលបានជួយរំដោះប្រជាជនកម្ពុជារួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ