ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ប្រគល់សេចក្ដីសម្រេចចិត្តស្ដីពីការតែងតាំងឯកអគ្គរដ្ឋទូតថ្មី

(VOVWORLD) - នាព្រឹកថ្ងៃទី៩ ខែសីហា នៅវិមានប្រធានរដ្ឋ ខុទ្ទកាល័យប្រធានរដ្ឋវៀត ណាមសហការជាមួយក្រសួងការបរទេស រៀបចំពិធីប្រគល់សេចក្ដីសម្រេចចិត្ត របស់ប្រធានរដ្ឋស្ដីពីការតែងតាំងឯកអគ្គរដ្ឋទូតថ្មីនិងប្រធានស្ថាប័នតំណាងរបស់វៀតណាមប្រចាំនៅឯបរទេសក្នុងអាណត្តិ២០១៨-២០២១។
ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ប្រគល់សេចក្ដីសម្រេចចិត្តស្ដីពីការតែងតាំងឯកអគ្គរដ្ឋទូតថ្មី - ảnh 1ប្រធានរដ្ឋលោក Tran Dai Quang ថ្លែងមតិក្នុងជំនួបជាមួយបណ្ដាឯកអគ្គរដ្ឋទូត (រូបថត៖ VOV)

អញ្ជើញថ្លែងមតិនៅ ពិធីនេះ ប្រធានរដ្ឋលោក Tran Dai Quang បានលើកឡើងយ៉ាងច្បាស់ថា ក្នុង បរិបទនាបច្ចុប្បន្ន ភារកិច្ចរបស់ប្រព័ន្ធនយោបាយទាំងមូល ក្នុងនោះមានផ្នែក កិច្ចការបរទេសទៀតផង គឺត្រូវផ្លាស់ប្ដូរថ្មីការគិតគូរ របៀបទាក់ទង  ប្រែការសាក ល្បងក្លាយទៅជាឱកាស ដើម្បីនាំមកនូវផលប្រយោជន៍យ៉ាងច្រើនបំផុតសំរាប់ ប្រទេសជាតិ។

        “បណ្ដាឯកអគ្គរដ្ឋទូតនិងប្រធានស្ថាប័នតំណាង ត្រូវការក្ដាប់ជាប់ វាយតំលៃ និងព្យាករណ៍អំពីសភាពការណ៍នៅប្រទេសសាមី ដើម្បីធ្វើសេនាធិការជាមួយ បក្សនិងរដ្ឋអំពីគោលជំហនិងដំណោះស្រាយនានា សំដៅអភិវឌ្ឍន៍ទំនាក់ទំនង កិច្ចការបរទេសឲ្យកាន់តែស៊ីជំរៅ ពិសេសគឺទំនាក់ទំនងជាមួយប្រទេសជិតខាង ប្រទេសធំ ដៃគូសំខាន់ៗ ព្រមទាំងរក្សាទំនាក់ទំនងដោយស្ថិរភាពជាមួយប្រទេស ដទៃផងដែរ។ រួមជាមួយគ្នានោះ គឺត្រូវសហការយ៉ាងស្អិតរមួតជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនានា ក្នុងការបង្ការនិងព្រមានអំពីជម្លោះ ប្រកាន់យ៉ាងខ្ជាប់ខ្ជួនទៅ នឹងការដោះស្រាយជម្លោះដោយឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិនិងក្រម ប្រតិបត្តិក្នុងតបន់ ជំរុញកិច្ចការឃោសនាជាភាសាបរទេសដើម្បីឆ្លៀតយកការ គាំទ្ររបស់មិត្តភក្តិអន្តរជាតិ”។

ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ប្រគល់សេចក្ដីសម្រេចចិត្តស្ដីពីការតែងតាំងឯកអគ្គរដ្ឋទូតថ្មី - ảnh 2ប្រធានរដ្ឋលោក Tran Dai Quang ថតរូបអនុស្សាវរីយ៍ជាមួយបណ្ដាឯកអគ្គរដ្ឋទូតថ្មីប្រចាំឯបរទេស

ប្រធានរដ្ឋលោក Tran Dai Quang បានស្នើឲ្យបណ្ដាឯកអគ្គរដ្ឋទូតនិង ប្រធានស្ថាប័នតំបន់ ត្រូវផ្ដោតសំខាន់លើការលើកកំពស់គុណភាពនៃការទូត សេដ្ឋកិច្ច ពង្រីកប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មជំនាន់ថ្មីៗ ស្វែងរក ដំណោះស្រាយសំដៅធ្វើពិពិធកម្មទីផ្សារនាំចេញសំរាប់ទំនិញវៀតណាម និង ទាក់ទាញប្រភពទុនវិនិយោគពីបរទេសដែលមានគុណភាពខ្ពស់ផងដែរ។         លោក Tran Dai Quang ក៏បានសង្កត់ធ្ងន់ដែរថា សហគមន៍អាណិកជនវៀត ណាមនៅឯបរទេសគឺជាសាច់ស្រស់ឈាមស្រស់មួយចំផ្នែកដែលមិនអាចកាត់ ផ្ដាច់ចេញពីប្រជាជាតិបានឡើយ។ ដោយហេតុនេះ លោកប្រធានរដ្ឋមានគោល បំណងថា ស្ថាប័នតំណាងនីមួយៗរបស់វៀតណាមប្រចាំឯបរទេស ត្រូវជាទីបង្អែក គួរឲ្យជឿទុកចិត្តសំរាប់ប្រជាអាណិកជនវៀតណាមដែលកំពុងរស់នៅឆ្ងាយៗពី មាតុប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ