ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang អញ្ជើញចូលរួមពិធីបូកសរុបឆ្នាំ APEC ២០១៧

(VOVWORLD) - នាព្រឹកថ្ងៃទី២៧ វិច្ឆិកា នៅរដ្ឋធានីហាណូយ គណៈកម្មាធិការជាតិ APEC ២០១៧ បានរៀបចំពិធីបូកសរុបឆ្នាំ APEC ២០១៧។ 
ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang អញ្ជើញចូលរួមពិធីបូកសរុបឆ្នាំ APEC ២០១៧ - ảnh 1 ទិដ្ឋភាពនៃបិធីបូកសរុបឆ្នាំ APEC វៀតណាម២០១៧ (រូបថត៖ VOV)

ឆ្នាំ APEC ២០១៧ មាន សកម្មភាពចំនួន២៤៣ដែលវៀតណាមរៀបចំឡើង ដោយមានការចូលរួមរបស់ តំណាងជាង២១ពាន់នាក់ ក្នុងនោះក្នុងសប្ដាហ៍ជាន់ខ្ពស់ APEC ដាច់ដោយឡែក គឺប្រមាណ១១ពាន់នាក់។ សប្ដាហ៍ជាន់ខ្ពស់ APEC បានអនុម័តលើឯកសារ សំខាន់ចំនួន៨ ជាពិសេសគឺសេចក្ដីថ្លែងការណ៍ជាន់ខ្ពស់ Da Nang និងសេចក្ដី ថ្លែងការណ៍រួមសន្និសីទអន្តររដ្ឋមន្រ្តីការបរទេស-សេដ្ឋកិច្ច។

        អញ្ជើញថ្លែងមតិនៅពិធីបូកសរុប ប្រធានរដ្ឋលោក Tran Dai Quang បាន លើកច្បាស់ថា ឆ្នាំ APEC ២០១៧ ជាពិសេសគឺសប្ដាហ៍ជាន់ខ្ពស់លើកទី២៥ បាន បញ្ចប់ប្រកបដោយជោគជ័យលើគ្រប់ជ្រុងជ្រោយ នាំវៀតណាមក្លាយទៅជា កន្លែងគួរឲ្យយកចិត្តទុកដាក់របស់ពិភពលោកទាំងមូល។ ប្រធានរដ្ឋលោក Tran Dai Quang អះអាងថា នេះជាស្នាដៃកិច្ចការបរទេសលេចធ្លោរបស់បក្សទាំងមូល ប្រជាជនទាំងមូលនិងកងទ័ពទាំងមូលក្នុងឆ្នាំនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ