ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang ជួបប្រាស្រ័យជាមួយអតីតយុទ្ធជននៃកងពលធំលេខ១

(VOVworld) - នៅជំនួបប្រាស្រ័យនៅរសៀលថ្ងៃទី២៣ តុលា តាងនាមថ្នាក់ដឹកនាំ
បក្សនិងរដ្ឋ ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang វាយតំលៃខ្ពស់ចំពោះរាល់
ការរួមវិភាគទាន លើកសរសើរសមិទ្ធិផលដ៏ធំធេង ដែលបណ្ដាកម្មាភិបាល យុទ្ធជន
នៃកងពលធំលេខ១ ទទួលបានក្នុងរយៈពេល៩ឆ្នាំចូលរួមការតស៊ូប្រឆាំងចក្រពតិ្ត
អាមេរិក។ក្នុងរយៈពេល៩ឆ្នាំនោះ កងពលធំលេខ១ បានប្រយុទ្ធដ៏អង់អាចក្លាហាន
និងទទួលបានយុទ្ធជ័យជាច្រើនលើរណសិរ្សចំនួន៤ គឺ Tay Nguyen Nam Bo ខាង
កើត Nam Bo ខាងលិច និងតំបន់ទិសនិរតីកម្ពុជា។

ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang ជួបប្រាស្រ័យជាមួយអតីតយុទ្ធជននៃកងពលធំលេខ១ - ảnh 1
ប្រធានរដ្ឋលោក Truong Tan Sang ក្នុងជំនួបប្រាស្រ័យជាមួយអតីតយុទ្ធជននៃកងពលធំលេខ១


លោក Truong Tan Sang បានស្នើរឲ្យអតីតយុទ្ធជនទាំងឡាយ បន្តលើកកំពស់ស្មារតី
កងទ័ពលោកអ៊ុំហូ ប្រកៀកស្មារជាមួយបក្សទាំងមូលប្រជាជនទាំងមូលជំនះពុះពារ
រាល់ការលំបាក កសាងប្រទេសសម្បូររុងរឿង ការពាររឹងមាំអធិបតេយ្យភាពនិង
បូរណភាពដែនដីរបស់មាតុ ប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ