ប្រធានរដ្ឋវៀតណាមអញ្ជើញទៅជូនពរបុណ្យតេតនៅស្រុក Cu Chi

ប្រធានរដ្ឋវៀតណាមអញ្ជើញទៅជូនពរបុណ្យតេតនៅស្រុក Cu Chi - ảnh 1
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang ទៅសាកសួរសុខទុក្ខ ជូនអំណោយសំរាប់មូលដ្ឋានចិញ្ចឹមនិងគាំពារកុមាពិការ Thien Phuoc

(VOVworld) - នាព្រឹកថ្ងៃទី១៦ កុម្ភៈ ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានដឹកនាំគណៈប្រតិភូថ្នាក់ដឹកនាំនៃគណៈកម្មាធិការបក្សទីក្រុង គណៈកម្មាធិការ
 ប្រជាជន និងគណៈកម្មាធិការរណសិរ្សមាតុភូមិទីក្រុងហូជីមិញ ភាគខាងត្បូង
វៀតណាម ទៅសាកសួរសុខទុក្ខ ជូនអំណោយសំរាប់មូលដ្ឋានចិញ្ចឹមនិងគាំពារ
កុមាពិការ Thien Phuoc។នៅទីនេះ លោក Truong Tan Sang បានអះអាងថា រដ្ឋ  និង
ស្ថាប័ន ផ្នែកទាំងអស់ នឹងជួយឧបត្ថម្ភអស់ពីកម្លាំងកាយចិត្តដើម្បី មូលដ្ឋាននេះ មានលក្ខណៈល្អបំផុតសំរាប់ការថែទាំកុមា។
ប្រធានរដ្ឋវៀតណាមអញ្ជើញទៅជូនពរបុណ្យតេតនៅស្រុក Cu Chi - ảnh 2
លោក Truong Tan Sang ទស្សនារូបសណ្ឋានកសាងជនបទថ្មីនៅឃុំ Nhuan Duc ស្រុក Cu Chi

 ក៏នាព្រឹកថ្ងៃដដែល នាពេលអញ្ជើញទៅសាកសួរសុខទុក្ខគ្រួសារកសិករគំរូមួយ ចំនួនដែលធ្វើមានពីកម្មវិធីជនបទថ្មីនៅឃុំ Nhuan Duc ស្រុក Cu Chi នៃទីក្រុង
ហូជីមិញ លោកប្រធានរដ្ឋ Truong Tan Sang បានសំដែងគោលបំណងថា តំបន់ បន្តពង្រីកឧត្តមភាពក្នុងការដាំដុះចិញ្ចឹម ស្វែងរកការផ្ដើមគំនិតថ្មី ជាពិសេសគឺ ស្វែងរកទីផ្សារដ៏ស្ថិរភាពសំរាប់ផលិតផលតំបន់ តាមនោះរួមចំណែកលើក
កំពស់ ជីវភាពរស់នៅទាំងខាងសម្ភារៈនិងស្មារតីសំរាប់ប្រជាជន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ