ប្រធានរដ្ឋវៀតណាមអញ្ជើញទៅទស្សនាបណ្ឌិត្យសភា

ប្រធានរដ្ឋវៀតណាមអញ្ជើញទៅទស្សនាបណ្ឌិត្យសភា - ảnh 1
ប្រធានរដ្ឋវៀតណាមអញ្ជើញទៅទស្សនាបណ្ឌិត្យសភា

          (VOV)_ស្រាវជ្រាវ អនុវត្តវិទ្យាសាស្ត្រចូលក្នុងជីវភាពរស់នៅ ជាកម្លាំង​ចលករសំ
ខាន់ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច។ នេះគឺជាការអះអាងរបស់ប្រធានរដ្ឋ​វៀតណាម លោក 
Tran Dai Quang នៅក្នុងពេលមកទស្សនា ជួបសំណេះ​សំណាល​ជាមួយបណ្ដាសាស្ត្រាចារ្យ ​សមាជិកសភា កម្មាភិបាល ​នៃបណ្ឌិត្យ​សភាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម និងបណ្ឌិតសភា វិទ្យាសាស្ត្រ ​សង្គមសាស្ត្រវៀតណាម ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ទិវាវិទ្យាសាស្ត្រវៀតណាម (ថ្ងៃទី១៨ឧសភា)។ ប្រធានរដ្ឋ លោក Tran Dai Quang បានសង្កត់
ធ្ងន់​ថា៖ ប្រទេសជាតិកំពុងជំរុញខ្លាំងការងារផ្លាស់ប្តូរថ្មី ជំរុញដំណើការឧស្សាហូបនីយកម្ម ទំនើបភាវូបនីយកម្ម និងធ្វើសមាហរណកម្មអន្តរជាតិ ដើម្បីគោលដៅ​ប្រជា ជនសម្បូរធូធារ ប្រទេសជាតិខ្លាំងមាំមួន ប្រជាធិបតេយ្យ សមភាព និង​អារិយធម៌។ 
ក្នុងសភាពការណ៍នោះ ភារកិច្ចរបស់បណ្ឌិតសភានិងបច្ចេកវិទ្យា​វៀតណាមគឺធំធេង
ណាស់ ទាមទារអោយមានការផ្លាស់ប្តូរថ្មីអំពីការគ្រប់គ្រង ​លើកកំពស់សមត្ថភាពស្រាវ
ជ្រាវ អនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យា៖

          “ ជំរុញខ្លាំងយន្តការគ្រប់គ្រង រៀបចំសកម្មភាពវិទ្យាសាស្ត្រ បច្ចេកវិទ្យា ​ហើយ
ចាត់ទុកនេះគឺជាចំណុចលោតផ្លោះ ដើម្បីជំរុញការអភិវឌ្ឍន៍ និងលើក​កំពស់ប្រសិទ្ធិ
ភាពវិទ្យាសាស្ត្រ បច្ចេកវិទ្យា បង្កើតកម្លាំងចលករ សំរាប់អ្នកវិទ្យាសាស្ត្រ។ ផ្លាស់ប្តូរថ្មី
ចាប់ពីពេលបង្កើតភារកិច្ចវិទ្យាសាស្ត្រ តាមទិសស្រាវជ្រាវ​មូលដ្ឋាន និងអនុវត្ត អភិ
វឌ្ឍន៍បច្ចេកទេស បំរើបុព្វហេតុអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច ដោយមានគោលដៅ
គឺផលិតផលជាក់ស្ដែង។”

          ក៏ក្នុងព្រឹកថ្ងៃនេះដែរ ប្រធានរដ្ឋ លោក Tran Dai Quang បានអញ្ជើញ​ទៅទស្ស
នា និងជួបសំណេះសំណាលជាមួយអ្នកវិទ្យាសាស្ត្រ កម្មាភិបាលនៃ​បណ្ឌិត្យសភា វិទ្យា
សាស្ត្រ សង្គមសាស្ត្រវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ