ប្រធានរដ្ឋវាយតម្លៃខ្ពស់នូវលទ្ធផលធ្វើសកម្មភាពរបស់ខុទ្ទកាល័យប្រធានរដ្ឋ

ប្រធានរដ្ឋវាយតម្លៃខ្ពស់នូវលទ្ធផលធ្វើសកម្មភាពរបស់ខុទ្ទកាល័យប្រធានរដ្ឋ - ảnh 1
ប្រធានរដ្ឋ Truong Tan Sang ថ្លែងមតិក្នុងសន្និសីទបូកសរុបការងារ
ឆ្នាំ២០១៥និងអនុវត្តភារកិច្ច ឆ្នាំ ២០១៦របស់ខុទ្ទកាល័យប្រធានរដ្ឋ


(VOVworld)-នាព្រឹកថ្ងៃទី១៤មករា ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានអញ្ជើញចូលរួមសន្និសីទបូកសរុបការងារឆ្នាំ២០១៥និងអនុវត្តភារកិច្ច ឆ្នាំ ២០១៦របស់ខុទ្ទកាល័យប្រធានរដ្ឋ។​ថ្លែងមតិនៅសន្និសីទនេះ ប្រធានរដ្ឋបាន វាយតម្លៃខ្ពស់ចំពោះការដែល ក្នុងឆ្នាំ២០១៥ ខុទ្ទកាល័យប្រធានរដ្ឋបានអនុវត្ត ទាន់ពេលវេលាប្រកបដោយប្រសិទ្ធិភាពនិងត្រឹមត្រូវសេចក្តីព្រាងច្បាប់នៅតាម បណ្តាសកម្មភាពផ្សព្វផ្សាយច្បាប់ ច្បាប់លើកលែងទោសជាដើម។ ប្រធានរដ្ឋ
Truong Tan Sang បានសង្កត់ធ្ងន់ថា នាពេលខាងមុខ ខណៈដែលប្រទេសជាតិ​ចូលរួមធ្វើសមាហរណកម្ម កម្មាភិបាលនៅខុទ្ទកាល័យប្រធានរដ្ឋត្រូវតែគោរព
ច្បាប់ ហើយមិនឲ្យកើតមានឡើងស្ថានភាពផ្លាស់ប្តូរកែប្រែបន្ថែមនិងធ្វើវិសោ ធនកម្មលើច្បាប់ច្រើនហួសហេតុ។ ប្រធានរដ្ឋក៏បានសើរថា​ ក្នុងឆ្នាំ២០១៦នេះ ខុទ្ទកាល័យប្រធានរដ្ឋបន្តអនុវត្តល្អនូវការផ្សព្វផ្សាយច្បាប់ថ្មីដែលបានអនុម័ត
រួចរាល់ និងជួយការងារថ្នាក់ដឹកនាំបក្ស រដ្ឋលើគ្រប់វិស័យផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ