ប្រធានរដ្ឋសភា លោក Vuong Dinh Hue៖ ត្រូវតែកសាងគម្រោងច្បាប់ភូមិបាល ឲ្យត្រឹមត្រូវតាមតម្រូវការ ហើយសម្រេចរួចរាល់មុនថ្ងៃទី១ ខែកញ្ញា

(VOVWORLD) - ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បាន លើកច្បាស់ថា គម្រោងច្បាប់ភូមិបាល (ធ្វើវិសោធនកម្ម) គឺជាគម្រោងច្បាប់ដ៏ធំ សំខាន់ មានទ្រង់ទ្រាយធំ ដែលជះឥទ្ធិពលយ៉ាងជ្រាលជ្រៅដល់កម្មវត្ថុ មុខសញ្ញា ស្ថាប័ននិង អង្គការជាច្រើន។

ប្រធានរដ្ឋសភា លោក Vuong Dinh Hue៖ ត្រូវតែកសាងគម្រោងច្បាប់ភូមិបាល ឲ្យត្រឹមត្រូវតាមតម្រូវការ ហើយសម្រេចរួចរាល់មុនថ្ងៃទី១ ខែកញ្ញា - ảnh 1ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ថ្លែងនៅជំនួបធ្វើការ។ (រូបថត៖ VOV)
នារសៀលថ្ងៃទី៨ ខែសីហា នៅអគាររដ្ឋសភា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានដឹកនាំជំនួបធ្វើការរបស់ថ្នាក់ដឹកនាំរដ្ឋសភាជាមួយក្រសួង ធនធានធម្មជាតិ និងបរិស្ថាន ស្តីពីការធ្វើវិសោធនកម្ម និងបំពេញបន្ថែមច្បាប់ភូមិ បាល។ ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បាន លើកច្បាស់ថា គម្រោងច្បាប់ភូមិបាល (ធ្វើវិសោធនកម្ម) គឺជាគម្រោងច្បាប់ដ៏ធំ សំខាន់ មានទ្រង់ទ្រាយធំ ដែលជះឥទ្ធិពលយ៉ាងជ្រាលជ្រៅដល់កម្មវត្ថុ មុខសញ្ញា ស្ថាប័ននិង អង្គការជាច្រើន។ ដូច្នេះ ត្រូវតែកសាងគម្រោងច្បាប់ភូមិបាលឲ្យត្រឹមត្រូវតាមតម្រូវការ នៃច្បាប់ ហើយរដ្ឋាភិបាលត្រូវដាក់ឯកសារគម្រោងច្បាប់ទៅស្ថាប័ននានារបស់រដ្ឋ សភាមុនថ្ងៃទី១ ខែកញ្ញា ដើម្បីស្រាវជ្រាវ និងផ្តល់យោបល់នៅសម័យប្រជុំគណៈ កម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា។
ក្រសួងធនធានធម្មជាតិ និងបរិស្ថាន ផ្តោតលើការកសាងរបាយការណ៍វាយតម្លៃ ពីផលប៉ះពាល់លើសេដ្ឋកិច្ច សង្គម បរិស្ថាន សន្តិសុខ ការពារជាតិ បរិយាកាសធុរកិច្ច ពិនិត្យលើប្រព័ន្ធច្បាប់ពាក់ព័ន្ធ ហើយពង្រាងសេចក្តីណែនាំនៃច្បាប់ភូមិបាល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ