ប្រធានរដ្ឋសភា លោក Vuong Dinh Hue ទទួលជួបជាមួយប្រធានសមាគមមិត្តភាពអ៊ីរ៉ង់-វៀតណាម និងសហគមន៍ជនវៀតណាមនៅអ៊ីរ៉ង់

(VOVWORLD) - បន្តដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅអ៊ីរ៉ង់ នារសៀលថ្ងៃទី ៨ សីហា នៅទីក្រុង Tehran ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលជួបជាមួយប្រធានសមាគមមិត្តភាពអ៊ីរ៉ង់-វៀតណាម Seyed Kamal Sajjadi។
ប្រធានរដ្ឋសភា លោក Vuong Dinh Hue ទទួលជួបជាមួយប្រធានសមាគមមិត្តភាពអ៊ីរ៉ង់-វៀតណាម និងសហគមន៍ជនវៀតណាមនៅអ៊ីរ៉ង់ - ảnh 1ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលជួបជាមួយប្រធានសមាគមមិត្តភាពអ៊ីរ៉ង់-វៀតណាម លោក Seyed Kamal Sajjadi។ រូបថត៖ Doan Tan/TTXVN

នៅក្នុងជំនួបនេះ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា ការជួបប្រាស្រ័យរវាងប្រជាជន និងប្រជាជនគឺជាកត្តាយូរអង្វែងបំផុត និងជាឫសគល់ក្នុងការជំរុញទំនាក់ទំនងពហុភាគីរវាងបណ្តាប្រទេស។ ប្រជាជនវៀតណាម និងអ៊ីរ៉ង់ចែករំលែកតម្លៃប្រវត្តិសាស្ត្រ ហើយមានឆន្ទៈពឹងផ្អែកលើខ្លួនឯង ក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។ ដោយវាយតម្លៃខ្ពស់ និងអបអរសាទរចំពោះគំនិតផ្តួចផ្តើមក្នុងការផលិតខ្សែភាពយន្តអំពីប្រទេស និងប្រជាជនវៀតណាម ប្រធានរដ្ឋសភាវៀតណាមបានសង្កត់ធ្ងន់ថា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអ៊ីរ៉ង់នឹងជាស្ពានតភ្ជាប់ជាមួយស្ថាប័នពាក់ព័ន្ធរបស់វៀតណាម ដើម្បីគាំទ្រអ្នកដឹកនាំរឿងជនជាតិអ៊ីរ៉ង់ក្នុងការផលិតភាពយន្ត។

ចំណែកឯលោក Seyed Kamal Sajjadi មានបំណង ចង់សហការជាមួយសមាគមមិត្តភាពវៀតណាម-អ៊ីរ៉ង់ក្នុងការចែករំលែកបទពិសោធន៍ប្រតិបត្តិការ។

នាថ្ងៃដដែល ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានទៅបំពេញទស្សនកិច្ចនៅស្ថានទូតវៀតណាមប្រចាំនៅទីក្រុង Tehran និងជួបសំណេះសំណាលជាមួយសហគមន៍វៀតណាមនៅអ៊ីរ៉ង់។ ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភាបានសង្កត់ធ្ងន់ថា៖  “យើងយល់និងចែករំលែកជាមួយសហគមន៍ជនវៀតណាមនៅអ៊ីរ៉ង់ ដែលបងប្អូនមាមីងតែងតែឆ្ពោះទៅស្រុកកំណើតរបស់ខ្លួនជានិច្ច។ បក្ស និងរដ្ឋវៀត ណាមតែងតែចាត់ទុកជនជាតិវៀតណាមនៅក្រៅប្រទេសជាផ្នែកសំខាន់ មិនអាចកាត់ផ្តាច់ចេញនៃសហគមន៍ជនវៀតណាម យោងតាមសេចក្តីសម្រេចចិត្តលេខ ៣៦ របស់ការិយាល័យនយោបាយ ហើយថ្មីៗនេះគឺសេចក្តីសន្និដ្ឋានលេខ ១២ ស្តីពីការបន្តកសាងសហគមន៍។ ចំណុចថ្មីគឺថា ការិយាល័យនយោបាយបានសង្កត់ធ្ងន់យ៉ាងខ្លាំងលើតម្រូវការនៃការការពារប្រជាពលរដ្ឋ ដើម្បីធានាដល់ការសិក្សា ការស្នាក់នៅ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ រាល់កិច្ចព្រមព្រៀងដែលភាគីទាំងពីរបានចុះហត្ថលេខាក្នុងដំណើរទស្សនកិច្ចនេះ ក៏ដើម្បីការពារប្រជាពលរដ្ឋ និងបង្កើតលក្ខខណ្ឌសម្រាប់វិនិយោគិន និងធុរកិច្ចក្នុងការរកស៊ីជាមួយគ្ន”។

ប្រធានរដ្ឋសភា លោក Vuong Dinh Hue ជឿជាក់ថា សហគមន៍ជនវៀតណាមនៅអ៊ីរ៉ង់នឹងកាន់តែរីកចម្រើន រឹងមាំជានិច្ច រួបរួមជួយគ្នាអភិវឌ្ឍន៍; ទន្ទឹមនឹងនោះ ផ្តោតលើការអភិរក្ស និងបង្រៀនកូនចៅជំនាន់ក្រោយឱ្យចេះនិយាយភាសាវៀត ណាម សរសេរអក្សរវៀតណាម ក៏ដូចជារក្សាអត្តសញ្ញាណវប្បធម៌ផ្សេងទៀតរបស់ជនជាតិវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ