ប្រធានរដ្ឋសភា លោក Vuong Dinh Hue៖ បទប្បញ្ញត្តិទាក់ទងនឹងសូចនាករភូមិសាស្ត្រធានានូវគោលការណ៍ប្រជាធិបតេយ្យនិងសត្យានុម័ត

(VOVWORLD) - នេះជាខ្លឹមសារសំខាន់មួយក្នុងចំណោមខ្លឹមសារនៃសេចក្តីព្រាងច្បាប់ធ្វើវិសោធនកម្មនិងបំពេញបន្ថែមមាត្រាមួយចំនួននៃក្រមនីតិវិធីព្រហ្មទណ្ឌដែលរដ្ឋសភាកំពុងពិចារណា។

ប្រធានរដ្ឋសភា លោក Vuong Dinh Hue៖ បទប្បញ្ញត្តិទាក់ទងនឹងសូចនាករភូមិសាស្ត្រធានានូវគោលការណ៍ប្រជាធិបតេយ្យនិងសត្យានុម័ត - ảnh 1ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ TTXVN)

នាយប់ថ្ងៃទី ២៩ តុលា នៅទីក្រុងហាណូយ ប្រធានរដ្ឋសភា វៀត ណាម លោក Vuong Dinh Hue បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ ជាមួយតំណាងរដ្ឋាភិបាល ក្រសួង ស្ថាប័ននានានៃរដ្ឋសភា ស្តីពីការដោះស្រាយ រាល់សកម្ម ភាពរំលោភ លើសិទ្ធិកម្មសិទ្ធិ សាធារណៈ ជាមួយសូចនាករភូមិ សាស្ត្រ។ នេះជាខ្លឹមសារ សំខាន់មួយក្នុងចំណោមខ្លឹមសារនៃសេច ក្តីព្រាងច្បាប់ធ្វើវិសោធនកម្មនិងបំពេញបន្ថែមមាត្រាមួយចំនួននៃក្រមនីតិវិធីព្រហ្មទណ្ឌ ដែលរដ្ឋសភាកំពុងពិចារណា។

អញ្ជើញថ្លែងមតិក្នុងជំនួបធ្វើការនេះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា ចាំបាច់ត្រូវកែតម្រូវបទប្បញ្ញត្តិទាក់ទងនឹងសូចនាករភូមិសាស្ត្រ ស្របតាមយុទ្ធសាស្ត្រកម្មសិទ្ធិបញ្ញាដល់ឆ្នាំ ២០៣០ សំដៅការពារផលប្រយោជន៍ជាតិ អ្នកប្រើប្រាស់ និងសហគម ន៍។ បន្ទាប់ពីកិច្ចប្រជុំនេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងដាក់ជូនរដ្ឋសភាដើម្បីធ្វើសេច ក្តីសម្រេចលើវិធានការទាក់ទងនឹងសូចនាករភូមិសាស្ត្រ ធានានូវគោលការណ៍ប្រជាធិបតេយ្យសត្យានុម័ត ហើយសមាជិករដ្ឋសភានឹងជាអ្នកសម្រេចចុងក្រោយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ