ប្រធានរដ្ឋសភា លោក Vuong Dinh Hue អញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូនៃសាកលវិទ្យាល័យវេជ្ជសាស្ត្រហាណូយ

(VOVWORLD) - ក្នុងឱកាសទិវាគ្រូបង្រៀនវៀតណាម ថ្ងៃទី ២០ វិច្ឆិកា នារសៀលថ្ងៃទី ១៩ វិច្ឆិកា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញចូលរួមពិធីបើកឆ្នាំសិក្សាថ្មី ២០២១-២០២២ ហើយបានជួបសំណេះសំណាលនិងថ្លែងអំណរគុណចំពោះលោកគ្រូ អ្នកគ្រូនៅសាកលវិទ្យាល័យវេជ្ជសាស្ត្រហាណូយ។ 

ប្រធានរដ្ឋសភា លោក Vuong Dinh Hue អញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូនៃសាកលវិទ្យាល័យវេជ្ជសាស្ត្រហាណូយ - ảnh 1ប្រធានរដ្ឋសភា លោក Vuong Dinh Hue អញ្ជើញជូនផ្កា និងថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូនៃសាកលវិទ្យាល័យវេជ្ជសាស្ត្រហាណូយ (រូបថត៖ TTXVN)

ថ្លែងមតិក្នុងជំនួបនេះ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានមានប្រសាសន៍ថា ប្រទេសជាតិកំពុងឆ្លងកាត់ថ្ងៃខែដ៏លំបាកបំផុត ដោយសារឥទ្ធិពលនៃជំងឺរាតត្បាតកូវីដ ១៩។ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានថ្លែងអំណរគុណនិងកោតសរសើរចំពោះការរួមវិភាគទាននិងការលះបង់ដ៏ស្ងៀមស្ងាត់របស់បុគ្គលិក វេជ្ជបណ្ឌិត បុគ្គលិកពេទ្យ លោកគ្រូ អ្នកគ្រូ និងនិស្សិតនៃសាកលវិទ្យាល័យវេជ្ជសាស្ត្រ ដោយមិនអើពើដល់គ្រោះថ្នាក់ សុខចិត្តលះបង់សុខភាពនិងអាយុជីវិតរបស់ខ្លួន ទៅកាន់ចំណុចកណ្តាលផ្ទុះ ជំងឺរាតត្បាត ដើម្បីការពារសុខភាព អាយុជីវិត និងសុខសន្តិភាពរបស់ប្រជាជន៖  “លោកគ្រូ អ្នកគ្រូនិងបុគ្គលិកនៃសាលាតែងតែអនុវត្តន៍តាមការណែនាំរបស់លោកប្រធានហូជីមិញ “គ្រូពេទ្យដូចជាអ្នកម្តាយស្លូតបូត” រួមដៃគ្នាកសាងវិស័យវេជ្ជសាស្ត្រ វៀតណាមជឿនលឿន ប្រកបដោយវិទ្យាសាស្ត្រ រួមចំណែកដល់ការអនុវត្តប្រកបដោយជោគជ័យនូវបុព្វហេតុនៃការផ្លាស់ប្តូរជាមូលដ្ឋាននិងគ្រប់ជ្រុងជ្រោយនៃវិស័យអប់រំនិង បណ្តុះបណ្តាលរបស់ប្រទេសជាតិ។ អនុវត្តន៍តាមគោលការណែនាំរបស់បក្ស រដ្ឋសភា រដ្ឋាភិបាលបាននិងកំពុងធ្វើឱ្យប្រព័ន្ធច្បាប់និងគោលនយោបាយដ៏ល្អឥតខ្ចោះ ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលបំផុតសម្រាប់ការអភិវឌ្ឍយ៉ាងឆាប់រហ័សនិងនិរន្តរភាពនៃបុព្វហេតុអប់រំ បណ្តុះបណ្តាល និងគុណភាពសុខភាពរបស់ប្រជាជន”។

ប្រធានរដ្ឋសភា លោក Vuong Dinh Hue ជឿជាក់ថា នាពេលឆាប់ៗខាងមុខ ប្រទេសនេះនឹងគ្រប់គ្រងទាំងស្រុងនូវជំងឺរាតត្បាត ការពារសុខភាពប្រជាជន ស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឡើងវិញ ជាក់ជាពុំខាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ