ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan ទទួលជួបជាមួួយនាយករដ្ឋមន្ត្រីជប៉ុនលោក Shizo Abe

(VOVworld)-នារសៀលថ្ងៃទី១៦ខ មករា នៅទីក្រុងហាណូយ ប្រធានរដ្ឋសភា
វៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទទួលជួបជាមួយ
នាយករដ្ឋមន្ត្រីជប៉ុន លោក Shizo Abe។​ក្នុងជំនួបនេះ ប្រធានរដ្ឋសភាវៀតណាម
បានស្នើឲ្យជប៉ុន បន្តរក្សាជំនួយ ODA ជួយវៀតណាមអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម និងអនុវត្តគម្រោងការមួយចំនួនក្នុងនោះមានគម្រោងការទប់ទល់នឹងបម្រែបម្រួល
អាកាសធាតុ។ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការមិត្តភាពរវាងវៀតណាមជាមួយ
ជប៉ុននាពេលខាងមុខ ប្រធានរដ្ឋសភាបានស្នើឲ្យភាគីទាំងពីររក្សាការជួបប្រាស្រ័យ ជាន់ខ្ពស់រវាងរដ្ឋាភិបាលទាំងពីរនិងរដ្ឋសភានៃប្រទេសទាំងពីរ។      

ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan ទទួលជួបជាមួួយនាយករដ្ឋមន្ត្រីជប៉ុនលោក Shizo Abe - ảnh 1
ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួបជាមួយនាយករដ្ឋមន្ត្រីជប៉ុនលោក Shizo Abe

        រីឯខ្លួនវិញ នាយករដ្ឋមន្ត្រី លោក Shizo Abe បានសង្កត់ធ្ងន់ថា ជប៉ុននឹងរួម ចំណែកសកម្មថែមទៀតទៅក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់វៀតណាម។​ស្តីពី បញ្ហាសមុទ្រខាងកើត លោក Shizo Abe បានឲ្យដឹងថា ជប៉ុនគាំទ្រវៀតណាមជានិច្ច ដោយឈរលើមូលដ្ឋានគោរពច្បាប់អន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ