ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញចូលរួមសម័យប្រជុំលើកទី ១០ នៃក្រុមប្រឹក្សាប្រជាជនខេត្ត Dak Nong

(VOVWORLD) - នាព្រឹកថ្ងៃទី ៩ ខែកក្កដា នៅខេត្ត Dak Nong ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan និងក្រុមបេសកម្មអមដំណើរបានចូលរួមសម័យប្រជុំលើកទី ១០ នៃក្រុមប្រឹក្សាប្រជាជនខេត្ត Dak Nong នីតិកាលទី ៣ អាណត្តិ ២០១៦-២០២១។
ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញចូលរួមសម័យប្រជុំលើកទី ១០ នៃក្រុមប្រឹក្សាប្រជាជនខេត្ត Dak Nong - ảnh 1ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញថ្លែងក្នុងសម័យប្រជុំ

នៅក្នុងពិធីបើក ប្រធានរដ្ឋសភាបានវាយតម្លៃខ្ពស់ ចំពោះរដ្ឋអំណាចមូលដ្ឋាននិងប្រជាជនខេត្ត Dak Nong ដែលបានខិតខំអនុវត្តដំណោះស្រាយជាច្រើន ទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់ក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងកូវីដ ១៩ ដោយដើរទន្ទឹមនឹងការអភិវឌ្ឍសេដ្ឋ កិច្ច - សង្គមផង។ ក្នុងឱកាសនេះដែរ ប្រធានរដ្ឋសភា វៀតណាមលោកស្រី Nguyen Thi Kim Ngan បានអបអរសាទរខេត្ត Dak Nong នៅពេលដែល ឧទ្យានភូគព្ភ សាស្ដ្រ Dak Nong ត្រូវបានជាប់ក្នុងបញ្ជីឈ្មោះឧទ្យានភូគព្ភសាស្ត្រសកល ដោយអង្គការយូណេស្កូទទួលស្គាល់ ហើយក្លាយជាឧទ្យានភូគម្ភសាស្ត្រសកលទី៣ នៅវៀតណាម បន្ទាប់ពី ឧទ្យានភូគម្ភសាស្ត្រសកលខ្ពង់រាបថ្ម Dong Van នៅខេត្ត Ha Giang និងឧទ្យានភូគម្ភសាស្ត្រសកលទឹកដី Cao Bang នៅខេត្ត Cao Bang។ ប្រ ធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា៖ “នេះមិនត្រឹមតែជាដំណឹងល្អសម្រាប់ខេត្ត Dak Nong ប៉ុណ្ណោះទេ តែក៏ជាដំណឹងល្អសម្រាប់ប្រជាជនវៀតណាមទាំងមូលទៀតផង។ នេះជាឱកាសសម្រាប់ខេត្ត Dak Nong ក្លាយជាចំណុចទាក់ទាញភ្ញៀវទេសចរនាពេលអនាគត។ បើយើងចេះគ្រប់គ្រង រៀបចំផែន ការនិងទាញយកសក្ដានុពលនៃតំបន់ភូគព្ភសាស្ត្រនេះ ដើម្បីជម្រុញការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ជាពិសេសវិស័យទេសចរណ៍ ពិតណាស់ថា ខេត្ត Dak Nong នឹងមានការបោះជំហានថ្មីយ៉ាងល្អប្រសើរជាងមុនជាពុំខាន”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ