ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួបជាមួយនាយករដ្ឋមន្ត្រីឡាវលោក Thoonglun Sisulit

ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួបជាមួយនាយករដ្ឋមន្ត្រីឡាវលោក Thoonglun Sisulit - ảnh 1
ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួបជាមួយនាយករដ្ឋមន្ត្រីឡាវលោក Thoonglun Sisulith

(VOVworld)-នៅក្នុងជំនួបជាមួយ នាយករដ្ឋ មន្ត្រីឡាវលោក Thoonglun Sisulith នា
រសៀលថ្ងៃទី២៥តុលា ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan
បានសម្តែងក្តីសប្បាយរីករាយចំពោះការអភិវឌ្ឍន៍កាន់តែល្អប្រសើពីមួយថ្ងៃទៅមួយ
ថ្ងៃ នៃទំនាក់ទំនងមិត្តភាពប្រពៃណី សាមគ្គីភាពពិសេសនិងកិច្ចសហប្រតិបត្តិការ
លើគ្រប់វិស័យរវាងវៀតណាមជាមួយឡាវនាពេលកន្លងទៅ។ ប្រធានរដ្ឋសភាវៀត
ណាម ជឿជាក់ថា នាពេលខាងមុខ នាយករដ្ឋមន្ត្រីឡាវនឹងបន្តផ្តោតការយកចិត្ត
ទុកដាក់ បញ្ជាណែនាំជម្រុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ជាពិសេស
លើវិស័យ សេដ្ឋកិច្ចនិងពាណិជ្ជកម្ម។

        រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីឡាវលោក Thoonglun Sisulith មានបំណងថា រដ្ឋសភា
 វៀតណាមនឹងរឹតបន្តឹងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋសភាឡាវក្នុងការងារតាក់តែង
 ច្បាប់។ នាយករដ្ឋមន្ត្រីឡាវក៏សម្តែងក្តីសង្ឃឹមថា វៀតណាមនឹងបង្កលក្ខណៈងាយ​
 ស្រួលសម្រាប់រដ្ឋាភិបាលនៃប្រទេសទាំងពីរអនុវត្តប្រកបដោយជោគជ័យរាល់កិច្ចព្រម
 ព្រៀងសហប្រតិបត្តិការទ្វេភាគី រួមចំណែកចូលក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាព
​នូវផែនការសហប្រតិបត្តិការរវាងរដ្ឋាភិបាលទាំងពីរក្នុងឆ្នាំ២០១៦៕

ប្រតិកម្មទៅវិញ

ផ្សេងៗ