ប្រធានរដ្ឋសភាNguyen Sinh Hungទទួលជួបសន្ទនាជាមួយប្រធានសវនកម្មរដ្ឋឡាវ

ប្រធានរដ្ឋសភាNguyen Sinh Hungទទួលជួបសន្ទនាជាមួយប្រធានសវនកម្មរដ្ឋឡាវ - ảnh 1
ប្រធានរដ្ឋសភាNguyen Sinh Hungទទួលជួបសន្ទនាជាមួយ
ប្រធានសវនកម្មរដ្ឋឡាវ(រូបថតៈ Internet)

(VOV)-នាថ្ងៃទី១៨តុលា នៅទីស្នាក់ការរដ្ឋសភា ប្រធានរដ្ឋសភាវៀតណាម Nguyen
Sinh Hung បានទទួលជួបជាមួយប្រធានសវនកម្មឡាវ Viengthong Xiphandon
ដែលកំពុងមានដំណើរបំពេញទស្សនកិច្ចនៅវៀតណាម។ ប្រធាន រដ្ឋសភា Nguyen
Sinh Hung អះអាងថា រដ្ឋសភាវៀតណាមនិងរដ្ឋសភាឡាវ មានការសហប្រតិបត្តិ
ការជិតស្និទ្ធ កាន់តែស៊ីជម្រៅនិងជាក់ស្តែងពីមួយថ្ងៃទៅ ១ថ្ងៃ។សម្តែងក្តីសោមនាស្ស
រីករាយចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏ល្អប្រសើ រវាងផ្នែកសវនកម្មនៃប្រទេស
ទាំងពីរ ប្រធានរដ្ឋសភា Nguyen Sinh Hung បានស្នើសវនកម្មរបស់ប្រទេសទាំង
ពីរ បង្កើនថែមទៀត ទំនាក់ទំនងកិច្ចសហប្រតិបត្តិការឲ្យស័ក្តិសម្យជាមួយចំណង
មត្តិភាព សហប្រតិបត្តិការលើគ្រប់វិស័យ រវាងបក្សរដ្ឋ និងប្រជាជននៃប្រទេស
ទាំងពីរ វៀតណាមឡាវជាបងប្អូន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ