ប្រធានរដ្ឋសភាទទួលជួបថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំ IPU

(VOVWORLD) - ប្រធានរដ្ឋសភាវៀតណាមវាយតំលៃខ្ពស់ចំពោះការផ្ដើមគំនិតរបស់ប្រធាន IPU និងអតីតប្រធាន IPU ក្នុងសម័យប្រារព្ធនិងសម័យប្រជុំពេញអង្គនៃ APPF ២៦ ដោយការដាក់ចេញសារដ៏ច្បាស់លាស់ ស្ដីពីភារកិច្ចរបស់សភាជាសមាជិក ដែលត្រូវសហការគ្នាដើម្បីសំរេចគោលដៅ។
ប្រធានរដ្ឋសភាទទួលជួបថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំ IPU - ảnh 1ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan (ខាងស្ដាំ) អញ្ជើញទទួលជួបលោកស្រី Gabriela Cuevas Barron ជាប្រធានសហភាពអន្តរសភា(IPU) (រូបថត៖ VOV)

នារសៀលថ្ងៃទី១៩ មករា នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទទួលជួបលោកស្រី Gabriela Cuevas Barron ជាប្រធានសហភាពអន្តរសភា(IPU) លោក Saber Chowhury អតីតប្រធាន IPU និងលោកជំទាវ និងអគ្គលេខាធិការ IPU លោក Martin Chungong ដែលកំពុងអញ្ជើញមកបំពេញទស្សនកិច្ចចូលរួមកិច្ចប្រជុំ APPF២៦នៅវៀតណាម។

        ប្រធានរដ្ឋសភាវៀតណាមវាយតំលៃខ្ពស់ចំពោះការផ្ដើមគំនិតរបស់ប្រធាន IPU និងអតីតប្រធាន IPU ក្នុងសម័យប្រារព្ធនិងសម័យប្រជុំពេញអង្គនៃ APPF ២៦ ដោយការដាក់ចេញសារដ៏ច្បាស់លាស់ ស្ដីពីភារកិច្ចរបស់សភាជាសមាជិក ដែលត្រូវសហការគ្នាដើម្បីសំរេចគោលដៅ។

        រីឯខ្លួនវិញ ប្រធាន IPU លោកស្រី Gabriela Cuevas Barron អះអាងថា ថ្នាក់ដឹកនាំនិងអតីតថ្នាក់ដឹកនាំ IPU សុទ្ធតែចែករំលែកនូវសេចក្ដីស្រឡាញ់ ចំពោះប្រទេសវៀតណាម។ លោកស្រីប្រធាន IPU វាយតំលៃខ្ពស់ចំពោះការ ដែល រដ្ឋសភាវៀតណាមរៀបចំ IPU ១៣២ និងដាក់ចេញសេចក្ដីថ្លែងការណ៍ ទីក្រុងហាណូយ ក្រោមប្រធានបទ “គោលដៅអភិវឌ្ឍន៍ដោយចីរភាព៖ប្រែក្លាយ ពាក្យសម្ដីទៅជាសកម្មភាព”។ ប្រធានបទនេះក៏ជាប្រការដែលសហភាពអន្តរសភាឆ្ពោះទៅរកដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ