ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញធ្វើទស្សនកិច្ចក្រុមហ៊ុនទូរគមនាគមន៍ Viettel Group

(VOVWORLD) - នាព្រឹកថ្ងៃទី១២ ខែកញ្ញា ក្នុងក្របខណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម ប្រធានរដ្ឋសភាកម្ពុជា សម្តេច ហេង សំរិន បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅក្រុមហ៊ុនឧស្សាហកម្ម-ទូរគមនាគមន៍យោធា (Viettel)។

ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញធ្វើទស្សនកិច្ចក្រុមហ៊ុនទូរគមនាគមន៍  Viettel Group - ảnh 1សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា ជាមួយគណៈប្រតិភូ (រូបថត៖ Van Diep/TTXVN)

អញ្ជើញឧទ្ទេសនាមជាមួយគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាអំពីក្រុមហ៊ុន  លោកវរសេនីយ៍ឯក Cao Duc Thang ប្រធាននិងជាអគ្គនាយកក្រុមហ៊ុន Viettel Group បានឲ្យដឹងថា ក្រុមហ៊ុនមានវត្តមានធុរកិច្ចក្នុងប្រទេសចំនួន ១០ ក្នុងទ្វីបចំនួន ៣ ដែលក្នុងនោះមានប្រទេសឡាវ កម្ពុជា មីយ៉ាន់ម៉ា ទីម័រខាងកើត កាមេរូន តង់ហ្សានី ប៊ូរុនឌី ប៉េរូ ហៃទី និងម៉ូសំប៊ិក។ ជាពិសេស Viettel Group ទទួលបានជោគជ័យក្នុងវិស័យស្រាវជ្រាវ និងផលិតបច្ចេកវិទ្យាខ្ពស់ ជាមួយនឹងការស្រាវជ្រាវ និងផលិតឧបករណ៍បណ្តាញទូរគមនាគមន៍ និងឧបករណ៍បច្ចេកវិទ្យាខ្ពស់សម្រាប់កងទ័ព។ ចំពោះកម្ពុជា នេះគឺជាទីផ្សារបរទេសដំបូងគេ ហើយក៏ជាទីផ្សារដ៏មានប្រសិទ្ធភាពបំផុតមួយរបស់ Viettel Group ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានថ្លែងអំណរគុណចំពោះក្រុមហ៊ុន Viettel Group តាមរយៈក្រុមហ៊ុន Metfone ដែលបានបំពេញបេសកកម្មមិនត្រឹមតែរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ការផ្តល់ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ប្រកបដោយគុណភាពខ្ពស់ និងជំរុញការផ្លាស់ប្តូរឌីជីថល់នៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតការងារជាច្រើន  ផលប្រយោជន៍សេដ្ឋកិច្ច រួមចំណែកលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាផងដែរ ដោយហេតុនេះបានក្លាយជាគំរូជោគជ័យនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរវាងប្រទេសទាំងពីរ។ សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា បានបញ្ជាក់ថា សម្តេចនឹងផ្ទេរនូវសំណើ និងអនុសាសន៍របស់ Viettel ជូនរដ្ឋាភិបាលកម្ពុជា ដើម្បីបន្តកែលម្អគោលនយោបាយ និងច្បាប់ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ Viettel ក៏ដូចជាអ្នកវិនិយោគបរទេសដទៃទៀតនឹងនរចិត្តក្នុងការជំរុញការវិនិយោគ និងធុរកិច្ចនៅកម្ពុជា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ