ប្រធានរដ្ឋសភាលោក Vuong Dinh Hue ទៅសួរសុខទុក្ខស្ថានទូតវៀតណាមប្រចាំនៅហ្វីលីពីន

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋហ្វីលីពីន នាយប់ ថ្ងៃទី២៤ ខែវិច្ឆិកា នៅទីក្រុងម៉ានីល ប្រធានរដ្ឋសភា លោក Vuong Dinh Hue បាន អញ្ជើញទៅសួរសុខទុក្ខនិងជួបសំណេះសំណាលជាមួយកម្មាភិបាល និងបុគ្គលិក នៃស្ថានទូត វៀតណាមប្រចាំនៅហ្វីលីពីន។

ប្រធានរដ្ឋសភាលោក Vuong Dinh Hue ទៅសួរសុខទុក្ខស្ថានទូតវៀតណាមប្រចាំនៅហ្វីលីពីន - ảnh 1ប្រធានរដ្ឋសភា លោក Vuong Dinh Hue ថតរូបអនុស្សាវរីយ៍ជាមួយកម្មាភិបាល បុគ្គលិកស្ថានទូត។ (រូបថត៖ Le Tuyet/VOV)
ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានជូនដំណឹងពីលទ្ធផលលេចធ្លោនៃ ដំណើរបំពេញទស្សនកិច្ចផ្លូវការនៅហ្វីលីពីន ហើយបានស្នើថា ពីដំណើរទស្សនកិច្ច លើកនេះតទៅ ស្ថានទូតវៀតណាមប្រចាំនៅហ្វីលីពីន នឹងធ្វើសារទូរលេខរាយការណ៍ ដើម្បីជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ។ នាពេលខាងមុខនេះ ប្រធានាធិបតី ហ្វីលីពីន លោក Ferdinand Marcos នឹងអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅ វៀតណាម ហើយប្រធានព្រឹទ្ធសភាហ្វីលីពីន លោក Juan Miguel Zubiri ក៏បានបញ្ជាក់ អំពីការអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាមក្នុងឆ្នាំ ២០២៣ ផងដែរ។
លោក ប្រធានរដ្ឋសភាបានស្នើឱ្យស្ថានទូតត្រូវកសាងមូលដ្ឋានទិន្នន័យព័ត៌មាន ហើយឆាប់ បង្កើត សហគមន៍ជនវៀតណាមនៅហ្វីលីពីនក្នុងឆ្នាំ២០២៣។ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានស្នើឲ្យកម្មាភិបាលស្ថានទូតបន្តពង្រឹងសាមគ្គីភាព រួមកម្លាំង កាយចិត្ត ទោះបីជានៅក្នុងតួនាទីការងារណាក៏ដោយ ក៏ត្រូវគិតថា ខ្លួនកំពុងបំពេញ បេសកកម្មជាតិ ហើយត្រូវធ្វើអ្វីៗដែលមានប្រយោជន៍បំផុតសម្រាប់ប្រទេសជាតិនិង មាតុភូមិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ