ប្រធាន​រដ្ឋ​សភា​លោក​ Vuong Dinh Hue ស្នើរ​​ទី​ក្រុង​ហូជីមិញ​អភិវឌ្ឍន៍​ឲ្យ​បានឆាប់រហ័ស និង​និរន្តរភាព

(VOVWORLD) - នារសៀលថ្ងៃទី២០ ខែមិនា នៅទីក្រុងហូជីមិញ ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានអញ្ជើញជួបធ្វើការជាមួយគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុងហូជីមិញ អំពីលទ្ធផលនៃការអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមទីក្រុងហូជីមិញឆ្នាំ២០២១ ភារកិច្ចស្នូលនៃឆ្នាំ២០២២។
ប្រធាន​រដ្ឋ​សភា​លោក​ Vuong Dinh Hue ស្នើរ​​ទី​ក្រុង​ហូជីមិញ​អភិវឌ្ឍន៍​ឲ្យ​បានឆាប់រហ័ស និង​និរន្តរភាព - ảnh 1ប្រធានរដ្ឋសភា លោក Vuong Dinh Hue។ (រូបថត៖ TTXVN)

 ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានផ្តោតការយកចិត្តទុកដាក់ថា ទីក្រុងហូជីមិញត្រូវជំរុញការធ្វើកំណែទម្រង់រដ្ឋបាល; បង្កើតបរិយាកាសវិនិយោគធ្វើអាជីវកម្មអំណោយផល លើកកំពស់សមត្ថភាពប្រកួតប្រជែង; ផ្តោតលើការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពខ្ពស់។ ជាពិសេស ការទាក់ទាញអ្នកមានទេពកោសល្យ ទាំងក្នុងនិងក្រៅប្រទេស ដើម្បីបំពេញតម្រូវការនៃការអភិវឌ្ឍយ៉ាងឆាប់រហ័ស និរន្តរភាព និងសមាហរណកម្មអន្តរជាតិ។

“ផ្តោតសំខាន់លើការជួយឧបត្ថម្ភ និងដោះស្រាយការលំបាកសម្រាប់សហគ្រាស អនុវត្តន៍គោលនយោបាយស្តារសេដ្ឋកិច្ចឡើងវិញ ជាពិសេសគឺគោលនយោបាយសារពើពន្ធនិងរូបិយវត្ថុ ដែលទើបបានរដ្ឋសភាអនុម័ត។ ទន្ទឹមនឹងនោះ ដោះស្រាយការលំបាក បញ្ចប់គម្រោងដែលអូស់បន្លាយរយៈពេលជាច្រើនឆ្នាំមក និងគម្រោងសំខាន់ៗរបស់ទីក្រុងហូជីមិញ។ ពន្លឿនល្បឿនសាងសង់ផែនការទីក្រុងហូជីមិញនិងរៀបចំផែនការមេលំហក្រោមដីរបស់ទីក្រុង។”

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានឯកភាពជាមួយគម្រោងអភិវឌ្ឍន៍ទីក្រុងហូជីមិញទៅជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ; ហើយបានសង្កត់ធ្ងន់ថា គួរតែមានសេចក្តីសម្រេចចិត្តថ្មីមួយ ស្តីពីការសាកល្បងយន្តការនិងគោលនយោបាយពិសេសសម្រាប់ការអភិវឌ្ឍទីក្រុងហូជីមិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ