ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ជួបចរចាជាមួយប្រធានក្រុមប្រឹក្សានីតិបញ្ញត្តិជាតិថៃ

(VOVWORLD) -នាព្រឹកថ្ងៃទី ១៤ សីហា នៅទីក្រុងហាណូយ បានប្រព្រឹត្តិទៅពិធីទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូជាន់ខ្ពស់នៃក្រុមប្រឹក្សានីតិបញ្ញត្តិជាតិនៃព្រះរាជាណាចក្រថៃ ដឹកនាំដោយប្រធានក្រុមប្រឹក្សានីតិបញ្ញត្តិជាតិ លោក Pornpetch Wichitcholchai អញ្ជើញបំពេញទស្សនកិច្ចនៅវៀតណាមចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៦ សីហា។
ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ជួបចរចាជាមួយប្រធានក្រុមប្រឹក្សានីតិបញ្ញត្តិជាតិថៃ - ảnh 1 ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ជួបចរចាជាមួយប្រធាន
ក្រុមប្រឹក្សានីតិបញ្ញត្តិជាតិថៃ

នាព្រឹកថ្ងៃទី ១៤ សីហា នៅទីក្រុងហាណូយ បានប្រព្រឹត្តិទៅពិធីទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូជាន់ខ្ពស់នៃក្រុមប្រឹក្សានីតិបញ្ញត្តិជាតិនៃព្រះរាជាណាចក្រថៃ ដឹកនាំដោយប្រធានក្រុមប្រឹក្សានីតិបញ្ញត្តិជាតិ លោក Pornpetch Wichitcholchai អញ្ជើញបំពេញទស្សនកិច្ចនៅវៀតណាមចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៦ សីហា។ បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច លោកស្រី Nguyen Thi Kim Ngan បានជួបចរចាជាមួយលោក Pornpetch Wichitcholchai។ នៅទីនេះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍន៍ដ៏ល្អប្រសើរក្នុងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក៏ដូចជារវាងស្ថាប័ននីតិបញ្ញត្តិនាពេលកន្លងទៅ។ ព្រមទាំងអះអាងរួមសហការយ៉ាងជិតស្និទ្ធថែមទៀត សំដៅអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីសកម្មភាពអនុវត្តដៃគូយុទ្ធសាស្រ្តដំណាក់កាល ២០១៤ - ២០១៨។ ក្នុងវិស័យសហប្រតិបត្តិការនៅបណ្ដាវេទិកាពហុអន្តរជាតិ និងតំបន់ ភាគីទាំងពីរបានអះអាងបង្កើនសាមគ្គីភាព ដើម្បីការឯកភាព និងកម្លាំងរួមនៃសម្ព័ន្ធសមាគម ពង្រីកតួនាទីជាមជ្ជមណ្ឌលនៃអាស៊ាន អនុវត្តប្រកបដោយប្រសិទ្ធភាពសហគមន៍សេដ្ឋកិច្ចអាស៊ាន ហើយឆ្ពោះទៅកសាងសហគមន៍សន្តិសុខ- នយោបាយនាពេលអនាគត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ