ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅយោធភូមិភាគទី៩

ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅយោធភូមិភាគទី៩ - ảnh 1
ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan ថ្លែងមតិក្នុងការជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត

(VOVworld)-នាព្រឹកថ្ងៃទី៥ធ្នូ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi
Kim Ngan និងក្រុមការងាររដ្ឋសភាទីក្រុង Can Tho បានអញ្ជើញជួបប្រាស្រ័យ
ជាមួយអ្នក បោះឆ្នោតនៅយោធភូមិភាគទី៩ បន្ទាប់ពីកិច្ចប្រជុំលើកទី២ រដ្ឋសភា
វៀតណាមនីតិ​កាលទី១៤។ អ្នកបោះឆ្នោតនៅទីនេះ សុទ្ធតែបានចាត់ទុកថា កិច្ច
ប្រជុំលើកទី២រដ្ឋ សភាវៀតណាមនីតិកាលទី១៤នេះបានបន្សល់ទុកនូវលទ្ធផល
ល្អប្រសើជាពិសេសគឺ សម័យសួរដេញដោល។ អ្នកបោះឆ្នោតបានស្នើថា គប្បី
មានគោលនយោបាយអនុ គ្រោះជាច្រើនសម្រាប់លើកកំពស់គុណភាពផលិតផល
ឲ្យតំបន់វាលសណ្តទន្លេ​Cuu Long។ ទទួលយកមតិរបស់អ្នកបោះឆ្នោត លោកស្រី
Nguyen Thi Kim Ngan អញ្ជើញ ផ្តល់អនុសាសន៍ថា ៖

        “តាំងពីឥឡូវតទៅ យើងត្រូវអនុវត្តល្អរាល់ផែនការដែលបានដាក់ចេញ។ សេចក្តី
 សម្រេចចិត្តរបស់ទីក្រុង Can Tho និងសេចក្តីសម្រេចចិត្តដោយឡែកសម្រាប់បក្សភាគ
 ទីក្រុងនិងវាលសណ្តទន្លេ Cuu Long គឺមានស្រាប់ហើយ។ គោលនយោបាយដើម្បី
អភិវឌ្ឍន៍ឧស្សាហកម្មនិងកសិកម្មក៏បានផ្សព្វផ្សាយហើយដែរ។ ដូច្នេះ តំបន់នីមួយៗ
 ខំប្រឹងប្រែងអនុវត្តឲ្យបានល្អទាំងស្រុង”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ