ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan អញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅខេត្ត Ha Tinh

(VOVWORLD) -នាព្រឹកថ្ងៃទី២៤មករា ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan និងក្រុមការងារបានអញ្ជើញទៅជូនអំណោយនិងជូនពរបុណ្យចូលឆ្នាំប្រពៃណីចំពោះ គ្រួសារគោលនយោបាយ គ្រួសារក្រីក្រនៅឃុំ Thach Hai ស្រុក Thach Ha ខេត្ត Ha Tinh។
ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan អញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅខេត្ត Ha Tinh - ảnh 1ប្រធានរដ្ឋសភាវៀតណាម អញ្ជើញជូនអំណោយចំពោះគ្រួសារគោលនយោបាយ (រូបថតៈ Trọng Đức/TTXVN)

នៅទីនេះ លោកស្រី Nguyen Thi Kim Ngan មានបំណងថា ប្រជាកសិករនៅ ទូទាំងខេត្ត គប្បីស្រុះចិត្តគំនិតជាមួយរដ្ឋអំណាចតំបន់ ឆ្លង ផុតរាល់ការលំបាក ជម្រុញផលិតកម្មនិងកែលំអជីវរភាពរស់នៅប្រចាំថ្ងៃ។

        ឆ្ពោះទៅរំលឹកខួបលើកទី៨៨នៃទិវាបង្កើតបក្សកុម្មុនិស្តវៀតណាម (ថ្ងៃទី៣កុម្ភៈ) និងត្រៀមរៀបចំទទួលបុណ្យចូលឆ្នាំប្រពៃណីជាតិ នាព្រឹកថ្ងៃដដែល ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan និងក្រុមការងារបានអញ្ជើញទៅដាក់ ផ្កានិងអុជធូបនៅមណ្ឌលកេរ្តិ៍ដំណែល ផ្លូវបែកជាបី Dong Loc ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ