ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ជួបពិភាក្សាតាមប្រព័ន្ធវីដេអ៊ូជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា

(VOVWORLD) - នៅរសៀលថ្ងៃទី ៥ មេសា នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានជួបពិភាក្សាតាមប្រព័ន្ធវីដេអូជាមួយ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ជួបពិភាក្សាតាមប្រព័ន្ធវីដេអ៊ូជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា - ảnh 1ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានជួបពិភាក្សាតាមប្រព័ន្ធវីដេអូជាមួយ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។ (រូបថត៖ VOV)

ក្នុងជំនួបពិភាក្សា ភាគីទាំងពីរបានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការមិត្តភាពជាប្រពៃណីរវាងបក្ស រដ្ឋសភា រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ ជាពិសេសជំរុញកិច្ចប្រជុំថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ រៀបចំកិច្ចប្រជុំលើកទី១៣ គណៈកម្មាធិការចម្រុះវៀតណាម-កម្ពុជា និងសន្និសីទខេត្តជាប់ព្រំដែន។ ភាគីទាំងពីរក៏បន្តរក្សាកិច្ចសហប្រតិបត្តិការនៅតំបន់ព្រំដែននៃប្រទេសទាំងពីរឱ្យក្លាយទៅជាតំបន់សន្តិភាព និងរីកចម្រើន។ មេដឹកនាំទាំងពីរបានឯកភាពសម្របសម្រួលយ៉ាងជិតស្និទ្ធ គាំទ្រប្រទេសឡាវដើម្បីបំពេញដោយជោគជ័យនូវតួនាទីជាប្រធានអាស៊ាន ប្រធាន AIPA ឆ្នាំ ២០២៤ និងពង្រឹងសាមគ្គីភាពនៃប្រទេសអាស៊ាននានា។ ភាគីទាំងពីរក៏ចាត់ទុកថា នាពេលខាងមុខ ចាំបាច់ត្រូវជំរុញកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ បង្កើនជំនួបដោយផ្ទាល់រវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃសភាទាំងពីរក្នុងទម្រង់ជាច្រើន។

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានសម្ដែងគោលបំណងថា ក្នុងឋានៈជាប្រធានព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន នឹងបន្តដឹកនាំគណៈកម្មាធិការនៃព្រឹទ្ធសភាកម្ពុជា សម្របសម្រួលឱ្យបានល្អជាមួយគណៈកម្មាធិការនៃរដ្ឋសភាវៀតណាម; បន្តគាំទ្រគ្នាទៅវិញទៅមកលើគោលជំហរ និងទស្សនៈចំពោះបញ្ហាអន្តរជាតិ និងតំបន់ដែលប្រទេសទាំងពីរមានផលប្រយោជន៍រួម នៅវេទិកាសភាតំបន់ និងអន្តរជាតិ។ លោកប្រធានរដ្ឋសភា Vuong Dinh Hue សង្ឃឹមថា ប្រធានព្រឹទ្ធសភាកម្ពុជា នឹងជំរុញរាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ដោះស្រាយការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងប្រទេសទាំងពីរ។

ទាក់ទិននឹងការដោះស្រាយឯកសារផ្លូវច្បាប់សម្រាប់ប្រជាជនដែលដើមកំណើតវៀតណាម លោកប្រធានរដ្ឋសភា Vuong Dinh Hue មានបំណងថា ការងារនេះនឹងបន្តទទួលបានការយកចិត្តទុកដាក់ ដើម្បីបង្កើតលក្ខខណ្ឌអំណោយផល ដើម្បីឲ្យប្រជាជនដែលមានដើមកំណើតវៀតណាម រស់នៅដោយស្ថិរភាព ស្របច្បាប់ និងយូរអង្វែងនៅកម្ពុជា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ