ប្រធានរដ្ឋសភាវៀតណាម​ លោក Vuong Dinh Hue ទទួលជួបនាយករដ្ឋមន្ត្រីគុយបា លោក Manuel Marreto Cruz

(VOVWORLD) - នារសៀលថ្ងៃទី ២៩ ខែកញ្ញា នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានទទួលជួបជាមួយនាយករដ្ឋមន្ត្រីគុយបា លោក Manuel Marreto Cruz ក្នុងដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី ២៨ ខែកញ្ញាដល់ថ្ងៃទី ២ ខែតុលា។
ប្រធានរដ្ឋសភាវៀតណាម​ លោក Vuong Dinh Hue ទទួលជួបនាយករដ្ឋមន្ត្រីគុយបា លោក Manuel Marreto Cruz - ảnh 1ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ទទួលជួបនាយករដ្ឋមន្ត្រីគុយបា លោក Manuel Marreto Cruz

ក្នុងជំនួបនេះ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអះអាងថា រដ្ឋសភានិងប្រជាជនវៀតណាមជានិច្ចកាលប្រកៀកស្មា គាំទ្រដល់បុព្វហេតុបដិវត្តន៍សុចរិតរបស់ប្រជាជនគុយបា; គោរព ការពារ និងរួមចំណែកពង្រឹងទំនាក់ទំនងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការពិសេសវៀតណាម - គុយបា។ ប្រធានរដ្ឋសភាវៀតណាមបានអះអាងថា រដ្ឋសភាវៀតណាមនឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសភាគុយបា ដើម្បីផ្លាស់ប្តូរបទពិសោធន៍លើការងារនីតិប្បញ្ញត្តិ ការឃ្លាំមើល និងសម្របសម្រួលគ្នាយ៉ាងជិតស្និទ្ធនៅក្នុងវេទិកាសភាអន្តរជាតិ និងតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ