ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អញ្ជើញ​ជួបសន្ទនា​ជាមួយ​ប្រធាន​សភាជាន់ទាបម៉ាឡេស៊ី

(VOVWORLD) - ប្រធានសភាជាន់ទាបម៉ាឡេស៊ីបានអះអាងថា វៀតណាម និងម៉ាឡេស៊ីមានឱកាសជាច្រើនដើម្បីជំរុញកិច្ចសហប្រតិបត្តិការ។ ម៉ាឡេស៊ីទាញយកឱកាសនេះដើម្បីសហប្រតិបត្តិការជាមួយវៀតណាមលើវិស័យជាច្រើន រួមទាំងកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ និងអប់រំផងដែរ។
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អញ្ជើញ​ជួបសន្ទនា​ជាមួយ​ប្រធាន​សភាជាន់ទាបម៉ាឡេស៊ី - ảnh 1ប្រធានរដ្ឋសភាលោក Vuong Dinh Hue និងប្រធានសភាជាន់ទាបម៉ាឡេស៊ីលោក Tan Sri Dato' Johari Bin Abdul។ រូបថត៖ quochoi.vn

នៅខាងក្រៅមហាសន្និបាតអន្តរសភាលើកទី៤៤ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (AIPA-44) នារសៀលម្សិលមិញ (ថ្ងៃទី ៧ សីហា) នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញជួបសន្ទនាជាមួយប្រធានសភាជាន់ទាបម៉ាឡេស៊ីលោក Tan Sri Dato' Johari Bin Abdul ។

ក្នុងជំនួបនេះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានចាត់ទុកថា ទំនាក់ទំនងរវាងស្ថាប័ននីតិប្បញ្ញត្តិទាំងពីរចាំបាច់ត្រូវជំរុញថែមទៀត ឲ្យសមស្របនឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរជាពិសេសគឺការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងគ្រប់ជាន់ថ្នាក់ ចែករំលែកបទពិសោធន៍ និងសិក្សារៀនសូត្រពីគ្នាទៅវិញទៅមក។ ប្រទេសទាំងពីរនៅតែមានសក្ដានុពលសហប្រតិបត្តិការលើវិស័យជាច្រើន ទាំងកាណាល់បក្ស រដ្ឋសភា រដ្ឋាភិបាល និងជំនួបប្រាស្រ័យរវាងប្រជាជនជាមួយប្រជាជន។

យោងតាមប្រធានរដ្ឋសភា លោក Vuong Dinh Hue បានឲ្យដឹងថា ភាគីទាំងពីរគប្បីជំរុញការសម្របសម្រួលយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាសភាពហុភាគី និងអង្គការសភាពហុភាគីផ្សេងៗទៀតគាំទ្រជំហររបស់គ្នាទៅវិញទៅមកលើបញ្ហាតំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា។

រីឯខ្លួនវិញ ប្រធានសភាជាន់ទាបម៉ាឡេស៊ីបានអះអាងថា វៀតណាម និងម៉ាឡេស៊ីមានឱកាសជាច្រើនដើម្បីជំរុញកិច្ចសហប្រតិបត្តិការ។ ម៉ាឡេស៊ីទាញយកឱកាសនេះដើម្បីសហប្រតិបត្តិការជាមួយវៀតណាមលើវិស័យជាច្រើន រួមទាំងកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ និងអប់រំផងដែរ។

ជំនួបជាមួយប្រធានសភាជាន់ទាបម៉ាឡេស៊ី គឺជាសកម្មភាពចុងក្រោយនៃដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋឥណ្ឌូនេស៊ី និងចូលរួមមហាសន្និបាត AIPA-44 របស់ប្រធានរដ្ឋសភា លោក Vuong Dinh Hue និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ