ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អញ្ជើញ​អុជធូប​រំលឹក​វិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ

(VOVWORLD) - ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអុជធូប សម្ដែងការដឹងគុណជាអនេកជូនចំពោះលោកប្រធានហូជីមិញ។ មណ្ឌលកេរ្កិ៍ដំណែលផ្ទះលេខ ៦៧ នៅតែរក្សានូវវត្ថុអនុស្សាវរីយ៍ដដែលដែលផ្សារភ្ជាប់ជាមួយលោកប្រធានហូជីមិញ។
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អញ្ជើញ​អុជធូប​រំលឹក​វិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ - ảnh 1ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អញ្ជើញអុជធូបរំលឹកវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ (រូបថត៖ quochoi.vn)

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ២០២៤ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue គណៈប្រតិភូនៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា និងស្ថាប័នរបស់រដ្ឋសភាបានអញ្ជើញអុជធូបរំលឹកវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ នៅផ្ទះលេខ ៦៧ មណ្ឌលកេរ្កិ៍ដំណែលលោកប្រធានហូជីមិញនៅវិមានប្រធានរដ្ឋ។

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអុជធូប សម្ដែងការដឹងគុណជាអនេកជូនចំពោះលោកប្រធានហូជីមិញ។ មណ្ឌលកេរ្កិ៍ដំណែលផ្ទះលេខ ៦៧ នៅតែរក្សានូវវត្ថុអនុស្សាវរីយ៍ដដែលដែលផ្សារភ្ជាប់ជាមួយលោកប្រធានហូជីមិញ។

ក្នុងឱកាសនេះ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានជូនពរកម្មាភិបាល និងបុគ្គលិកនៃមណ្ឌលកេរ្កិ៍ដំណែលជានិច្ចកាលបំពេញភារកិច្ចឲ្យបានល្អ ថែរក្សាវត្ថុអនុស្សាវរី និងឯកសារអំពីលោកប្រធានហូជីមិញដល់កូនចៅជំនាន់ក្រោយ និងឧទ្ទេសនាមដល់ប្រជាជន មិត្តភក្តិ និងភ្ញៀវទេសចរអន្តរជាតិអំពីជីវិត និងបុព្វហេតុរបស់លោកប្រធានហូជីមិញផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ