ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan ទទួលជួបជាមួយនាយកធនាគាពិភពលោកប្រចាំនៅវៀតណាម

(VOVWORLD) -  នារសៀលថ្ងៃទី ១១ ខែវិច្ឆិកា នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទទួលជួបជាមួយនាយកធនាគារពិភព លោក (WB) ប្រចាំនៅវៀតណាម លោក Ousmane Dione។

ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan ទទួលជួបជាមួយនាយកធនាគាពិភពលោកប្រចាំនៅវៀតណាម - ảnh 1

ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan ទទួលជួបជាមួយនាយកធនាគាពិភពលោកប្រចាំនៅវៀតណាម

ក្នុងជំនួបនេះ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ធនាគារពិភពលោកក្នុងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយជាមួយវៀតណាម ដែលបានចូលរួមវិភាគទានជាច្រើនដល់ការអភិវឌ្ឍន៍របស់វៀត ណាមក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ លោកស្រីប្រធានរដ្ឋសភាបានជឿជាក់ ថា ធនាគារពិភពលោកនឹងបន្តចូលរួមជាមួយរដ្ឋសភាវៀតណាម ក្នុងការអភិវឌ្ឍនិងឃ្លាំមើលការអនុវត្តគោលនយោបាយសម្រាប់តំបន់ជនជាតិភាគតិចផងដែរ។

ចំណែកឯលោក Ousmane Dione បានមានប្រសាសន៍ថា ប្រទេសវៀតណាមនឹងក្លាយជាគំរូមួយសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍និងអាចសម្រេចបានគោលដៅនៃការអភិវឌ្ឍ ន៍គ្របដណ្តប់សម្រាប់ប្រជាជនទាំងអស់។

នាពេលនេះ ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan និងលោកនាយក WB ប្រចាំនៅវៀតណាម Ousmane Dione បានធ្វើការផ្លាស់ប្តូរនូវបញ្ហាមួយចំនួន ទាក់ទងនឹងការបំពេញក្របខ័ណ្ឌច្បាប់ស្តីពីការកសាងទីផ្សារភាគហ៊ុន អភិវឌ្ឍន៍ទីផ្សារមូលធននិងជំរុញកិច្ចសហប្រតិបត្តិការក្នុងទម្រង់ជា ដៃគូសាធារណៈ - ឯកជន ក៏ដូចជាលើកឡើងនូវបញ្ហាដែលត្រូវដោះស្រាយ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៃតំបន់ដីសណ្ដទន្លេ Cuu Long  ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ