ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី១១០ឆ្នាំនៃទិវាបង្កើតសាលា Buoi-Chu Van An

(VOVWORLD) - នាព្រឹកថ្ងៃទី៣ខែវិច្ឆិកា នៅរដ្ឋធានីហាណូយ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី១១០ឆ្នាំនៃទិវាបង្កើតសាលា Buoi – Chu Van An។ 
ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី១១០ឆ្នាំនៃទិវាបង្កើតសាលា Buoi-Chu Van An - ảnh 1ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញថ្លែងមតិក្នុងពិធី (រូបថតៈ VOV) 

អញ្ជើញថ្លែងមតិនៅទីនេះ លោកស្រីប្រធានរដ្ឋសភាបានជឿជាក់ថា  សាលានិងលោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្ស ក្នុងសាលានឹងអនុវត្តន៍ល្អនូវភារកិច្ចរបស់ខ្លួន បន្តសក្តិសមជាមួយនឹងគេរ្តិ៍ឈ្មោះសាលា - គេរ្តិ៍ឈ្មោះលោកគ្រូ Chu Van An  ហើយសក្តិ សម ជាមួយនឹងការស្រឡាញ់ ជឿជាក់របស់បក្ស រដ្ឋនិងប្រជាជន។

លោកស្រី Nguyen Thi Kim Ngan បានចាត់ទុកថា នាពេលកន្លងទៅ សាលានៅតែបានរក្សានិងពង្រីកនូវតម្លៃប្រពៃណី ជំនះពុះពាររាល់ការលំបាក ជាពិសេស មានការច្នៃប្រឌិត ដើម្បីបន្តបង្កើតចំណុចលោតផ្លោះក្នុងនិន្នាការធ្វើសមាហរណកម្ម។ នាពេលខាងមុខ លោកស្រីប្រធានរដ្ឋសភាជឿជាក់ថា សាលានឹងផ្តោតសំខាន់លើការអប់រំកិរិយាសម្បត្តិ សីលធម៌ របៀបរស់នៅ ចំណេះដឹងវិជ្ជាជីវៈ និងច្បាប់ សម្រាប់សិស្សានុ សិស្ស។ ម្យ៉ាងវិញទៀត អ្នកគ្រប់គ្រងម្នាក់ៗ លោកគ្រូ អ្នកគ្រូម្នាក់ៗ គប្បីលើកកម្ពស់ស្មារតីនៃការទទួលខុសត្រូវ មានចំណង់ចំណូលចិត្តជាមួយវិជ្ជាជីវៈ និងជាគំរូអំពីសីលធម៌ ស្វ័យរៀនសូត្រនិងមានការច្នៃប្រឌិតដើម្បីសិស្សានុសិស្សត្រាប់តាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ