ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបធ្វើការជាមួយសវនកម្មរដ្ឋ

(VOVWORLD) -នាថ្ងៃទី ៣ តុលា នៅក្នុងជួបនួបការងារជាមួយសវនកម្មរដ្ឋនៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា នាពេលកន្លងទៅ សវនកម្មរដ្ឋមានតួនាទីដ៏សំខាន់ក្នុងកិច្ចបង្ការ ប្រឆាំងអំពើពុករលួយ។
ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបធ្វើការជាមួយសវនកម្មរដ្ឋ - ảnh 1 ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan
អញ្ជើញជួបធ្វើការជាមួយសវនកម្មរដ្ឋ

នាថ្ងៃទី ៣ តុលា នៅក្នុងជួបនួបការងារជាមួយសវនកម្មរដ្ឋនៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា នាពេលកន្លងទៅ សវនកម្មរដ្ឋមានតួនាទីដ៏សំខាន់ក្នុងកិច្ចបង្ការ ប្រឆាំងអំពើពុករលួយ ព្រមទាំងផ្គត់ផ្គង់ឯកសារជាច្រើនសម្រាប់ស្ថាប័នរដ្ឋមានសមត្ថកិច្ច ដើម្បីត្រួតពិនិត្យ ឃ្លាំមើល ជាពិសេស គឺករណី ដែលទាក់ទិននឹងការដោះស្រាយកំហុស។ លោកស្រី Nguyen Thi Kim Ngan ក៏បានសង្កត់ធ្ងន់ថា ដើម្បីធានាឲ្យសកម្មភាពឯករាជ្យ សវនកម្មរដ្ឋត្រូវក្ដាប់ជាប់នូវគោលការណ៍ ត្រឹមតែធ្វើសកម្មភាពតាមច្បាប់ មិនឲ្យនរណាម្នាក់អាចជ្រៀតជ្រែកក្នុងកិច្ចការសន្និដ្ឋានរបស់សវនកម្មឡើយ។ តាងនាមថ្នាក់ដឹកនាំបក្ស និងរដ្ឋ លោកស្រីប្រធានរដ្ឋសភាបានអបអរសាទរចំពោះលទ្ធផលដែលសវនកម្មរដ្ឋបានអនុវត្តនាពេលកន្លងទៅ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ