ប្រធានរដ្ឋសភាវៀតណាមទទួលជួបសន្ទនាជាមួយសមភាគីម៉ាល់ឌីវ

ប្រធានរដ្ឋសភាវៀតណាមទទួលជួបសន្ទនាជាមួយសមភាគីម៉ាល់ឌីវ - ảnh 1
ប្រធានរដ្ឋ សភាម៉ាល់ឌីវលោក Abdulla Maseek Mohamed (រូបថត៖twitter.com)

(VOVworld) - ថ្លែងមតិនាព្រឹកថ្ងៃទី១ មេសា នៅក្នុងជំនួបសន្ទនាជាមួយប្រធាន
រដ្ឋសភាម៉ាល់ឌីវលោក Abdulla Maseek Mohamed ប្រធានរដ្ឋសភាវៀតណាមលោក
Nguyen Sinh Hung បានសង្កត់ធ្ងន់ថា គោលនយោបាយមុនក៏ដូចជាក្រោយរបស់
វៀតណាម គឺជានិច្ចកាលគោរពទំនាក់ទំនងជាប្រពៃណីជាមួយប្រទេសអាស៊ីខាង
ត្បូង និយាយរួមនិងជាមួយម៉ាល់ឌីវនិយាយដោយឡែក។លោកបានស្វាគមការ
ផ្ដើមគំនិត របស់គណៈប្រតិភូម៉ាល់ឌីវ ក្នុងការបង្កើតប្លុកសភារបស់បណ្ដាប្រទេស
អាស៊ី ព្រមទាំង មានគោលបំណងថា ក្រោយពីដំណើរទស្សនកិច្ចលើកនេះរបស់
លោកប្រធានរដ្ឋសភា វៀតណាមនិងម៉ាល់ឌីវ នឹងបង្កើនថែមទៀតកិច្ចសហប្រតិ
បតិ្តការក្នុងវិស័យសេដ្ឋកិច្ច នាវាចរណ៍ និងអភិវឌ្ឍន៍ទេសចរណ៍។តាមលោក
Nguyen Sinh Hung ថា រដ្ឋសភានៃ ប្រទេសទាំង២ក៏ត្រូវសហការយ៉ាងស្អិតរមួតថែម
ទៀតក្នុងវេទិការនៅតំបន់និងអន្តរជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ