ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ជូនដំណើរអគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping នៅអាកាសយានដ្ឋាន Noi Bai

(VOVWORLD) - ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមលើកនេះ របស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន លោក Xi Jinping ប្រទេសទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួម ដោយអះអាងបន្តធ្វើឱ្យស៊ីជម្រៅ និងលើកកំពស់ថែមទៀតនូវទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយវៀតណាម - ចិន ឯកភាពកសាងសហគមន៍ចែករំលែកអនាគតវៀតណាម-ចិន ប្រកបដោយអត្ថន័យយុទ្ធសាស្ត្រ ខិតខំប្រឹងប្រែងដើម្បីសេចក្ដីសុភមង្គលរបស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីបុព្វហេតុសន្តិភាព និងវឌ្ឍនភាពរបស់មនុស្សជាតិ។ 
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ជូនដំណើរអគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping នៅអាកាសយានដ្ឋាន Noi Bai - ảnh 1ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញជូនដំណើរអគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក Xi Jinping និងលោកជំទាវ នៅអាកាសយានដ្ឋាន Noi Bai (ហាណូយ)។ (រូបថត៖ VOV)

នារសៀលថ្ងៃទី១៣ ខែធ្នូ នៅទីក្រុងហាណូយ អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន លោក Xi Jinping និងលោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់ចិន ឡើងយន្តហោះដើម្បីវិលត្រឡប់ទៅ ប្រទេសចិនវិញ បញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមក្នុងរយៈពេលពីរថ្ងៃ (ថ្ងៃទី១២-១៣ ខែធ្នូ) តបតាមការអញ្ជើញរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong និងលោកជំទាវ ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាមលោក Vo Van Thuong និងលោកជំទាវ។ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញជូនដំណើរអគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក Xi Jinping និងលោកជំទាវ នៅអាកាសយានដ្ឋាន Noi Bai (ហាណូយ)។

ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមលើកនេះ របស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន លោក Xi Jinping ប្រទេសទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួម ដោយអះអាងបន្តធ្វើឱ្យស៊ីជម្រៅ និងលើកកំពស់ថែមទៀតនូវទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយវៀតណាម - ចិន ឯកភាពកសាងសហគមន៍ចែករំលែកអនាគតវៀតណាម-ចិន ប្រកបដោយអត្ថន័យយុទ្ធសាស្ត្រ ខិតខំប្រឹងប្រែងដើម្បីសេចក្ដីសុភមង្គលរបស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីបុព្វហេតុសន្តិភាព និងវឌ្ឍនភាពរបស់មនុស្សជាតិ។ ក្រៅពីនោះ ក៏មានកិច្ចព្រមព្រៀងសហប្រតិបត្តិការចំនួន ៣៦ ដែលបានចុះហត្ថលេខារវាងគណៈកម្មាធិការ ក្រសួង ស្ថាប័នមជ្ឈិម និងមូលដ្ឋាននៃប្រទេសទាំងពីរក្នុងឱកាសនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ