ប្រធានរដ្ឋសភាវៀតណាម​លោក Vuong Dinh Hue ជួបសំណេះសំណាលជាមួយសហគមន៍ជនវៀតណាមនៅបង់ក្លាដែស

(VOVWORLD) - នារសៀលថ្ងៃទី ២២ ខែកញ្ញា នៅទីក្រុងDhaka ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅបង់ក្លាដែស ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានអញ្ជើញមកទស្សនាស្ថានទូត និងជួបសំណេះសំណាលជាមួយសហគមន៍ជនវៀតណាមនៅបង់ក្លាដែស។ 

ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានជូនដំណឹងដល់បងប្អូនប្រជាជនអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងប្រទេសដោយមានសញ្ញាវិជ្ជមានជាច្រើន; សកម្មភាពកិច្ចការបរទេសដ៏រស់រវើករបស់វៀតណាម និងព័ត៌មានអំពីគោលនយោបាយទិដ្ឋាការថ្មីដែលរដ្ឋាភិបាលទើបបានអនុវត្តន៍ចាប់ពីថ្ងៃទី ១៥ ខែសីហា។

ប្រធានរដ្ឋសភាវៀតណាម​លោក Vuong Dinh Hue ជួបសំណេះសំណាលជាមួយសហគមន៍ជនវៀតណាមនៅបង់ក្លាដែស - ảnh 1ប្រធានរដ្ឋសភា លោក Vuong Dinh Hue ថតរូបអនុស្សាវរីយ៍ជាមួយតំណាងសហគមន៍ជនវៀតណាមនៅបង់ក្លាដែស។ រូបថត៖ Doan Tan/VNA

ប្រធានរដ្ឋសភាបានសម្តែងគោលបំណងចង់សហគមន៍ជនវៀតណាមនៅបង់ក្លាដែសតែងតែឆ្ពោះទៅមាតុប្រទេស ថែទាំនិងពង្រឹងទំនាក់ទំនងមិត្តភាពប្រពៃណីរវាងប្រទេសទាំងពីរ ព្រមទាំងអះអាងថា បក្សនិងរដ្ឋជានិច្ចកាលចាត់ទុកសហគមន៍ជនវៀតណាមនៅឯបរទេសជាផ្នែកមួយមិនអាចកាត់ផ្តាច់បានរបស់ជនជាតិវៀតណាម។ លោកប្រធានរដ្ឋសភាបានសង្កត់ធ្ងន់ថា៖ “ខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសហគមន៍របស់យើងនៅក្នុងប្រទេសបង់ក្លាដែស។ សហគមន៍មានសាមគ្គីភាព ស្រឡាញ់គ្នាទៅវិញទៅមក និងគោរពច្បាប់របស់ប្រទេសសាមី។ ជីវភាពរស់នៅរបស់ប្រជាជនគឺល្អប្រសើរ និងស្ថេរភាព មានការងារធ្វើ បានទៅរៀន និងមានសកម្មភាពសហគមន៍ជាច្រើន។ សង្ឃឹមថាស្ថានទូតនិងសហគមន៍ទាំងមូលបន្តបំពេញល្អការងារជនវៀតណាមនៅឯបរទេសក្នុងស្ថានភាពថ្មី; រក្សាបានសម្លេងនិងអក្សររបស់ជនជាតិវៀតណាម។ នៅពេលមានលក្ខខណ្ឌគ្រប់គ្រាន់ គួរតែកសាងស្ថាប័នសហគមន៍ ផ្ទះវប្បធម៌ និងប្រជាជនគួរតែមានការជួបប្រាស្រ័យទាក់ទងគ្នាក្នុងតំបន់”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ