ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បញ្ចប់ដំណើរ ទស្សនកិច្ចជាផ្លូវការនៅឯបរទេសប្រកបដោយជោគជ័យ

(VOVWORLD) - នាព្រឹកថ្ងៃទី៩ ខែមេសា ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan និងគណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋសភាវៀតណាមបានវិលត្រឡប់មក ទីក្រុងហាណូយវិញ បញ្ចប់ប្រកបដោយភាពល្អប្រសើរនូវដំណើរទស្សនកិច្ចជា ផ្លូវការនៅព្រះរាជាណាចក្រម៉ារ៉ុក សាធារណៈរដ្ឋបារាំង ដំណើរទស្សនកិច្ចការ ងារជាមួយសភាអឺរ៉ុប និងដំណើរចូលរួមមហាសន្និបាតសហភាពអន្តរសភាពិភព លោក (IPU) លើកទី១៤០។
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បញ្ចប់ដំណើរ ទស្សនកិច្ចជាផ្លូវការនៅឯបរទេសប្រកបដោយជោគជ័យ - ảnh 1ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បញ្ចប់ដំណើរ ទស្សនកិច្ចជាផ្លូវការនៅឯបរទេសប្រកបដោយជោគជ័យ (រូបថត៖ VOV) 

  នៅព្រះរាជាណាចក្រម៉ារ៉ុកនិងសាធារណៈរដ្ឋបារាំង លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញជួបចរចា ជួបសវនាការជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃ ប្រទេសទាំងពីរ។ លោកស្រី Nguyen Thi Kim Ngan និងថ្នាក់ដឹកនាំជាន់ខ្ពស់ របស់ម៉ារ៉ុកនិងបារាំងបានឯកភាពគ្នាលើវិធានការជាច្រើនសំដៅជំរុញទំនាក់ទំនងរវាងរដ្ឋសភាវៀតណាមជាមួយសភានៃប្រទេសទាំងពីរ ក៏ដូចជាទំនាក់ទំនងរវាង ប្រទេសទាំងពីរនាពេលខាងមុខ ជាពិសេសគឺនៅវេទិកាអន្តរជាតិនានាផងដែរ។

       នៅប្រទេសបារាំង ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញជួបពិភាក្សាជាមួយសហគ្រាសជួរមុខបារាំងចំនួន១៥អង្គភាព រួមជាមួយព្រឹទ្ធសមាជិកនិងសមាជិកសភាមួយចំនួន អំពីគោលនយោបាយ ទិស ដៅអភិវឌ្ឍសេដ្ឋកិច្ចពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ លោកស្រីប្រធានរដ្ឋសភា ក៏បានជួបសំណេះសំណាលជាមួយអាណិកជនប្រមាណ៧០០នាក់ដែលកំពុង រស់នៅបារាំងក្នុងឱកាសរំលឹកខួបលើកទី១០០ទិវាលោកប្រធានហូជីមិញបង្កើត សមាគមន៍ជនវៀត ណាមនៅបារាំងផងដែរ។

        នៅព្រះរាជាណាចក្របែលហ្ស៊ិក លោកស្រីប្រធានរដ្ឋសភាបានអញ្ជើញជួប ធ្វើការជាមួយសភា អឺរ៉ុប គណៈកម្មាធិការអឺរ៉ុប សំដៅជំរុញការចុះហត្ថលេខានិង អនុម័តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុបនិងវៀតណាម។ នៅទីនេះថ្នាក់ដឹកនាំសភាអឺរ៉ុបក៏ដូចជាថ្នាក់ដឹកនាំបែល ហ្ស៊ិកបានអះអាងលើការ គាំទ្រចំពោះការអនុម័តលើកិច្ចព្រមព្រៀងនេះយ៉ាងឆាប់ៗ។

       បន្ទាប់ពីការបញ្ចប់ដំណើរទស្សនកិច្ចនៅអឺរ៉ុប លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញចូលរួមមហាសន្និបាតសហភាពអន្តរសភាពិភពលោកលើក ទី១៤០ (IPU 140)។ ព្រឹត្តិការណ៍នេះទាក់ទាញការចូលរួមរបស់តំណាងចំនួន ១៦០០នាក់មកពី១៦២ប្រទេសនិងតំបន់ដែនដី ដែលក្នុងនោះមានថ្នាក់ដឹកនាំ សភាចំនួន៧៦រូប។

        សុន្ទរកថារបស់ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan នៅកិច្ចប្រជុំពេញអង្គបានទាក់ទាញការយកចិត្តទុកដាក់និងការវាយតម្លៃ ខ្ពស់ពីបណ្ដាតំណាងចូលរួមវេទិកា។ លោកស្រីបានលើកឡើងបញ្ហាធំៗមួយ ចំនួនសំដៅពង្រឹងបរិយាកាសសុខសន្តិភាពនិងវឌ្ឍនភាព។

        នៅខាងក្រៅមហាសន្និបាត លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញ ជួបពិភាក្សាទ្វេភាគីជាមួយថ្នាក់ដឹកនាំសភាកាតា រុស្ស៊ី អ៊ីរ៉ង់ កាហ្សាក់ស្ថាន និង ស្រីលង្ការ ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ