ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បញ្ចប់ប្រកបដោយ ជោគជ័យនូវដំណើរចូលរួម MSEAP 3 និងដំណើរទស្សនកិច្ចនៅប្រទេសទួរគី

(VOVWORLD) - នាថ្ងៃទី១២ ខែតុលា ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan និងគណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋសភាវៀតណាមបានមកដល់ទីក្រុង ហាណូយ បញ្ចប់ប្រកបដោយជោគជ័យនូវដំណើរចូលរួមសន្និសីទប្រធាន រដ្ឋសភានៃបណ្ដាប្រទេសអាស៊ី-អឺរ៉ុបលើកទី៣ (MSEAP 3) និងដំណើរទស្សន កិច្ចជាផ្លូវការនៅប្រទេសទួរគី។
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បញ្ចប់ប្រកបដោយ ជោគជ័យនូវដំណើរចូលរួម MSEAP 3 និងដំណើរទស្សនកិច្ចនៅប្រទេសទួរគី - ảnh 1ប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan ទទួលជួបប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan 


នៅក្នុងសន្និសីទ MSEAP 3 ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញថ្លែងសន្ទុរកថានៅកិច្ចប្រជុំពេញអង្គ។ នៅខាងក្រៅ សន្និសីទនេះ លោកស្រីបានជួបសវនាការជាមួយប្រធានឌូម៉ាជាតិរុស្ស៊ី ប្រធាន រដ្ឋសភាកូរ៉េខាងត្បូង ប្រធានសភាជាន់ទាបបេឡារុសនិងប្រធានរដ្ឋសភា កាហ្សាក់ស្ថាន។

        នៅក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅទួរគី លោកស្រី Nguyen Thi Kim Ngan បានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំទួរគីជាច្រើនរូបទៀត។ ដំណើរទស្សនកិច្ច លើកនេះមានអត្ថន័យដ៏សំខាន់ដែលរួមចំណែកពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបតិ្តការគ្រប់ជ្រុងជ្រោយរវាងវៀតណាមជាមួយទួរគី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ