ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan៖ ប្ដេជ្ញាចាត់វិធាន ការដើម្បីអនុវត្តសំណូមពរអភិវឌ្ឍសេដ្ឋកិច្ចសង្គមអោយត្រឹមត្រូវតាមកាលកំណត់

(VOVWORLD) - បន្តសម័យប្រជុំលើកទី៣៦ នារសៀលថ្ងៃទី១៥ ខែសីហា គណៈកម្មាធិការ អចិន្រ្តៃយ៍រដ្ឋសភាបានរៀបចំកិច្ចប្រជុំសួរដេញដោលនិងឆ្លើយសំណួរដេញដោលចំពោះសមាជិករដ្ឋាភិបាលស្ដីពីការអនុវត្តសេចក្ដីសម្រេចចិត្តនិងសន្និដ្ឋានរបស់គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាស្ដីពីការងារឃ្លាំមើលតាមវិស័យចាប់ពីដើម អាណត្តិដល់ដំណាច់ឆ្នាំ២០១៨។
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan៖ ប្ដេជ្ញាចាត់វិធាន ការដើម្បីអនុវត្តសំណូមពរអភិវឌ្ឍសេដ្ឋកិច្ចសង្គមអោយត្រឹមត្រូវតាមកាលកំណត់ - ảnh 1ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan (រូបថត៖ quochoi.vn) 

  សមាជិកសភាជាង៤០រូបបានចូលរួមសួរដេញដោលរដ្ឋមន្រ្តីនិងថ្នាក់ដឹកនាំផ្នែកនានាចំនួន១៥រូប ស្ដីពីបញ្ហាដែលអ្នកបោះឆ្នោតទូទាំងប្រទេសយកចិត្តទុក ដាក់។ តាមនោះ រាល់ខ្លឹមសារក្នុងសេចក្ដីសម្រេចចិត្តនិងសន្និដ្ឋានរបស់គណៈ កម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាត្រូវបានរដ្ឋាភិបាលនិងក្រសួង ស្ថាប័ន ពាក់ព័ន្ធនានា ដំណើរការយ៉ាងម៉ឺងម៉ាត់និងប្រកបដោយប្រសិទ្ធភាព រួមចំណែកជំរុញការអភិវឌ្ឍ សេដ្ឋកិច្ចសង្គម ក៏ដូចជាធានាសន្តិសុខការពារជាតិ ផងដែរ។ អញ្ជើញថ្លែងសន្និ ដ្ឋានកិច្ចប្រជុំសួរដេញដោល ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានចាត់ទុកថា ទោះបីជាការអនុវត្តសេចក្ដីសម្រេចចិត្តនិងសន្និដ្ឋាន របស់គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាទទួលបានលទ្ធផលដ៏សកម្មជាច្រើនក្ដី ប៉ុន្តែនៅតែមានខ្លឹមសារ គោលដៅ និងសំណូមពរខ្លះៗទៀតដែលមិនទាន់បាន សម្រេចរួចរាល់ ឬក៏នៅតែមានការលំបាក ការជំពាក់ជំពិន ដែលចាំបាច់ត្រូវចាត់ វិធានការដើម្បីបន្តដោះស្រាយ។ លោកស្រីប្រធានរដ្ឋសភាបានលើកសំណើរថា៖

        “រដ្ឋាភិបាល ក្រសួង និងស្ថាប័នពាក់ព័ន្ធនានា បន្តបំពេញគោលនយោបាយ ច្បាប់ ហើយដាក់អោយដំណើរការគម្រោងជាក់ស្ដែងនានា។ ក្នុងនោះផ្ដោតទៅ លើការបំពេញគោលនយោបាយ ច្បាប់ស្ដីពីជនមានគុណូបការៈ ជនជាតិភាគតិច ចេញផ្សាយបទដ្ឋាននិងស្ដង់ដារចំពោះវិស័យសំណង់ បំពេញគោលនយោបាយ ស្ដីពីកសិកម្ម កសិករ ជនបទ ជួយឧបត្ថម្ភដល់អ្នកនេសាទនិងសកម្មភាពសេដ្ឋ កិច្ចសមុទ្រ ក៏ដូចជាគោលនយោបាយជួយសម្រួលដល់ការតភ្ជាប់ខាងគមនា គមន៍ និងគោលនយោបាយអភិវឌ្ឍតំបន់ដីសណ្ដទន្លេ Cuu Long ប្រកបដោយ ចីរភាព ផងដែរ។ ទន្ទឹមនឹងនោះ បង្កើនកិច្ចសហប្រតិបតិ្តការរវាងស្ថាប័នសមត្ថ កិច្ចនានាក្នុងការអនុវត្តកម្មវិធី គម្រោងនានាស្ដីពីភារកិច្ចអភិវឌ្ឍសេដ្ឋកិច្ចសង្គម ព្រមទាំងបង្កើនការអនុវត្តវិទ្យាសាស្ត្របច្ចេកវិទ្យា ប្ដេជ្ញាចាត់វិធានការដើម្បី អនុវត្តរាល់សំណូមពររបស់រដ្ឋសភានិងគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាអោយត្រឹមត្រូវតាមកាលកំណត់”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ