ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានចូលរួមពិធីអបអរសាទរខួបលើកទី ៤៤ នៃទិវារំដោះទីក្រុង Can Tho

(VOVWORLD) - នាព្រឹកថ្ងៃទី ២៦ ខែមេសា នៅទីក្រុង Can Tho ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៤៤ នៃទិវារំដោះទីក្រុង Can Tho រំដោះភាគខាងត្បូងនិងបង្រួបបង្រួមជាតិ (៣០ មេសា ១៩៧៥-៣០ មេសា ២០១៩) និងរំលឹកខួបលើកទី១៣៣ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ឧសភា (១ ឧសភា ១៨៨៦- ១ ឧសភា ២០១៩) រួមទាំងអបអរខួបលើកទី ១២៩ឆ្នាំនៃថ្ងៃកំណើតរបស់លោកប្រ ធានហូជីមិញ។ 
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានចូលរួមពិធីអបអរសាទរខួបលើកទី ៤៤ នៃទិវារំដោះទីក្រុង Can Tho - ảnh 1ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបសំណេះសំណាលជាមួយតំណាងដែលចូលរួមក្នុងពិធី  

អញ្ជើញចូលរួមក្នុងពិធីមានវត្តមាន លោក Tran Thanh Man លេខាមជ្ឈិមបក្សនិងជាប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមរួមជាមួយថ្នាក់ដឹកនាំនិងអតីតថ្នាក់ដឹកនាំទីក្រុង Can Tho ផងដែរ។

អញ្ជើញថ្លែងនៅក្នុងពិធីនេះ លោក Vo Thanh Thong ប្រធានគណៈកម្មាធិការប្រជា ជនទីក្រុង Can Tho បានរំលឹកឡើងវិញ នូវប្រវតិ្តសាស្រ្ត នៃការតស៊ូ បដិវត្តដ៏អង់អាចក្លាហាននិងពោរពេញទៅដោយមោទនភាពរបស់កងទ័ព និងប្រជាជន ទីក្រុង Can Tho រួមជាមួយនឹងប្រជាជនទូទាំងប្រទេស បានក្រោកឈរឡើងដើម្បីរំដោះស្រុកកំណើតនិងបង្រួបបង្រួមប្រទេសជាតិក៏ដូចជាកិច្ចការស្ថាបនានិងអភិវឌ្ឍសេដ្ឋកិច្ច សង្គមរបស់ទីក្រុងនាពេលកន្លងទៅ។

នាឱកាសនោះ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan ថ្នាក់ដឹក នាំគណៈកម្មាធិការបក្សទីក្រុង Can Tho បានអញ្ជើញបំពាក់គ្រឿងសម្គាល់ជាបក្ខជន ៧០ឆ្នាំ  សម្រាប់អ្នកបដិវត្តន៍ជើងចាស់ ចំនួន ៨រូប នៅទីក្រុង Can Tho ដែលតំណាង ឱ្យ បក្ខជន ២៨០ នាក់ បានទទួលគ្រឿងសម្គាល់ជាបក្ខជនជើងចាស់ក្នុងឱកាសទី៣០ មេសានិងទី១ឧសភាលើកនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ