ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញជួប សវនាការជាមួយប្រធានរដ្ឋសភាកម្ពុជានិងប្រធានព្រឹទ្ធសភាកម្ពុជា

(VOVWORLD) - នាថ្ងៃទី១៥ ខែមករា នៅខាងក្រៅកិច្ចប្រជុំជាប្រចាំឆ្នាំនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) លើកទី២៧ នៅខេត្តសៀមរាប កម្ពុជា ប្រធានរដ្ឋសភាវៀត ណាមលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញជួបសវនាការជាមួយ ប្រធានរដ្ឋសភាកម្ពុជា សម្ដេច ហេង សំរិន។

នៅក្នុងជំនួបនេះ លោកស្រី Nguyen Thi Kim Ngan បានសម្ដែងនូវគោល បំណងថា នាពេលខាងមុខ រដ្ឋសភាទាំងពីរនឹងបន្តផ្លាស់ប្ដូរគណៈប្រតិភូ សិក្សា រៀនសូត្របទពិសោធន៍របស់គ្នាទៅវិញទៅមក ព្រមទាំងបន្តអនុវត្តន៍គម្រោង ជួយឧបត្ថម្ភកុំព្យូទ័រ និងផែនការបណ្ដុះបណ្ដាលធនធានមនុស្សសម្រាប់កម្ពុជា ផងដែរ។ លោកស្រីប្រធានរដ្ឋសភាវៀតណាមមានគោលបំណងថា រដ្ឋសភា កម្ពុជាបន្តយកចិត្តទុកដាក់ ជួយឧបត្ថម្ភដល់សហគមន៍ប្រជាជនវៀតណាមដែល កំពុងរស់នៅកម្ពុជា បង្កលក្ខណៈងាយស្រួលសម្រាប់សហគមន៍ធុរកិច្ចជនវៀតណាម អភិវឌ្ឍន៍សកម្មភាពផលិតកម្មអាជីវកម្ម ព្រមទាំងយកចិត្តទុកដាក់ បញ្ជាណែនាំ អោយសម្រេចការងារខ័ណ្ឌសីមាបោះបង្គោលព្រំដែនយ៉ាងឆាប់ៗផងដែរ។

        អញ្ជើញឆ្លើយតបវិញ ប្រធានរដ្ឋសភាកម្ពុជាសម្ដេច ហេង សំរិន បានថ្លែង អំណរគុណចំពោះរដ្ឋសភាវៀតណាម ដែលបានជួយបណ្ដុះបណ្ដាលធនធាន មនុស្សក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាននិងបច្ចេកទេស ព្រមទាំងថ្លែងអំណរគុណ ចំពោះគម្រោងអគាររដ្ឋសភាដែលបក្ស រដ្ឋនិងប្រជាជនវៀតណាមប្រគល់ជូនផងដែរ។

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញជួប សវនាការជាមួយប្រធានរដ្ឋសភាកម្ពុជានិងប្រធានព្រឹទ្ធសភាកម្ពុជា - ảnh 1ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបសវនាការជាមួយប្រធានព្រឹទ្ធសភាកម្ពុជាសម្ដេច សាយ ឈុំ 

        នាថ្ងៃដដែល ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ក៏បានអញ្ជើញជួបសវនាការជាមួយប្រធានព្រឹទ្ធសភាកម្ពុជាសម្ដេច សាយ ឈុំ។ លោកស្រី Nguyen Thi Kim Ngan បានអោយដឹងថា ការដែលគណៈប្រតិភូវៀត ណាមចូលរួម APPF 27 គឺសំដៅបង្ហាញនូវការគាំទ្រនិង គោល បំណងរបស់ វៀតណាមដើម្បីរួមចំណែកទៅក្នុងជោគជ័យរួមនៃកិច្ចប្រជុំក៏ដូចជាទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរផងដែរ។ លោកស្រីប្រធានរដ្ឋសភាបានអះអាងថា វៀតណាមនឹងធ្វើអស់ពីកម្លាំងកាយចិត្តរួមជាមួយកម្ពុជារក្សានិងពូនជ្រុំអោយ ទំនាក់ទំនងជាអ្នកជិតខាងដ៏ល្អប្រសើរ ចំណងមិត្តភាពប្រពៃណី កិច្ចសហ ប្រតិបតិ្តការគ្រប់ជ្រុងជ្រោយ ប្រកបដោយចីរភាពនិងយូរអង្វែង។

        ចំណែកឯប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេច សាយ ឈុំ បានសម្ដែងនូវការ ជឿជាក់ថា ការចូលរួមរបស់គណៈប្រតិភូវៀតណាមនឹងរួមចំណែកទៅក្នុងជោគ ជ័យរួមនៃកិច្ចប្រជុំ ក៏ដូចជាពង្រឹងទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបតិ្តការ ប្រពៃណីរវាងប្រទេសទាំងពីរ រដ្ឋសភាទាំងពីរ ព្រមទាំងជាការលើកទឹកចិត្ត សម្រាប់កម្ពុជា ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ