ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួប ជាមួយអនុប្រធានព្រឹទ្ធសភាកម្ពុជាឯកឧត្តម ទេព ងន

(VOVWORLD) - នារសៀលថ្ងៃទី៤ ខែមករា នៅរដ្ឋធានីហាណូយ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទទួលជួបជាមួយឯកឧត្តម ទេព ងន សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណៈកម្មា ធិការកណ្ដាលនៃគណៈបក្ស ប្រជាជនកម្ពុជា អនុប្រធានព្រឹទ្ធសភាកម្ពុជា។
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួប ជាមួយអនុប្រធានព្រឹទ្ធសភាកម្ពុជាឯកឧត្តម ទេព ងន - ảnh 1 (រូបថត៖ VOV)


នៅក្នុងជំនួបនេះ ប្រធានរដ្ឋសភា វៀតណាមលោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា ដំណើរទស្សន កិច្ចនៅវៀតណាមលើកនេះរបស់គណៈប្រតិភូជាន់ខ្ពស់នៃព្រះរាជាណាចក្រ កម្ពុជា បានរួមចំណែកបន្តពង្រឹងនិងពង្រីកថែមទៀតនូវទំនាក់ទំនង ជាអ្នកជិត ខាងមិត្តភាព កិច្ចសហប្រតិបតិ្តការគ្រប់ជ្រុងជ្រោយ ចីរភាពនិងយូរអង្វែងរវាង ប្រទេសទាំងពីរនិយាយរួមនិងរវាងស្ថាប័ននីតិបញ្ញាត្តិទាំងពីរនិយាយដោយឡែកផងដែរ។ លោកស្រីប្រធានរដ្ឋសភាបានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាល យកចិត្តទុកដាក់គាំទ្រនិងមានក្ដីសោមនស្សរីករាយចំពោះសមិទ្ធផលសំខាន់ៗ ដែលរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជាបាននិងកំពុងទទួលបានក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម លើកស្ទួយជីវភាពរស់នៅរបស់ប្រជាជន។ លោកស្រីបានសម្ដែង ជំនឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់ព្រឹទ្ធសភា រដ្ឋសភានិងរាជរដ្ឋា ភិបាលដែលក្នុងនោះគណៈបក្សប្រជាជនកម្ពុជាជាស្នូលនោះ ប្រទេសនិង ប្រជាជនកម្ពុជានឹងបន្តដណ្ដើមបានសមិទ្ធផលដ៏ធំធេងជាច្រើនថែមទៀត ព្រម ទាំងលើកកំពស់តួនាទីនិងឋានៈរបស់ខ្លួននៅក្នុងតំបន់និងលើពិភពលោកពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួប ជាមួយអនុប្រធានព្រឹទ្ធសភាកម្ពុជាឯកឧត្តម ទេព ងន - ảnh 2(រូបថត៖ VOV) 

        ចំណែកឯអនុប្រធានព្រឹទ្ធសភាកម្ពុជា ឯកឧត្តម ទេព ងន វិញ បានសង្កត់ ធ្ងន់ថា នៅប្រទេសកម្ពុជាក៏បានរៀបចំពិធីរំលឹកខួបលើកទី៤០នៃទិវាជ័យជំនះលើ របបប្រល័យពូជសាសន៍ប៉ុលពត នាឱកាសនេះដែរ។ នេះជាពេលវេលាដ៏ សំខាន់ដើម្បីភាគីទាំងពីរឃោសនាយ៉ាងទូលំទូលាយដល់ប្រជាជនគ្រប់ស្រទាប់ ជាពិសេសគឺជំនាន់វ័យក្មេង ដើម្បីអោយគេយល់ដឹងយ៉ាងត្រឹមត្រូវអំពីសម័យ កាលប្រវត្តិសាស្ត្រមួយរបស់ប្រជាជាតិទាំងពីរកម្ពុជានិងវៀតណាមដែលបានស្មាកៀកស្មាតស៊ូប្រយុទ្ធនិងឆ្លងកាត់ពុះពារលើការលំបាកសាងល្បងជាច្រើនលើ សលុប ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ