ប្រធានរដ្ឋសភាវៀតណាមអញ្ជើញទៅជូពរបុណ្យតេតនៅខេត្ត Yen Bai

(VOVWORLD) - ខេត្ត Yen Bai ជាខេត្តដើមដំបូងដែលបាន កំណត់សន្ទស្សន៍សុភមង្គលក្នុងសេចក្តីសម្រេចចិត្តរបស់មហាសន្និបាតបក្សភាគខេត្ត។
ប្រធានរដ្ឋសភាវៀតណាមអញ្ជើញទៅជូពរបុណ្យតេតនៅខេត្ត Yen Bai - ảnh 1ប្រធានរដ្ឋសភាវៀតណាមអញ្ជើញទៅជូពរបុណ្យតេតនៅខេត្ត Yen Bai (រូបថត៖ VOV)

ក្នុងដំណើរទស្សនកិច្ចជូនពរបុណ្យចូលឆ្នាំថ្មី ២០២៤នៅខេត្ត Yen Bai កាលពីល្ងាច ថ្ងៃទី ៣១ មករា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងគណៈប្រតិភូបានអញ្ជើញជួបសំណេះសំណាល និងជូនពរបុណ្យតេតដល់អាជ្ញាធរ និងប្រជាជនខេត្ត Yen Bai។ អញ្ជើញថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភាបានសង្កត់ធ្ងន់ថា៖

“ការងារអប់រំថ្នាក់បឋមសិក្សាកម្រិតទី ៣ របស់ខេត្ត Yen Bai ជាប់ចំណាត់ថ្នាក់ទី ២៤ ក្នុងចំណោមខេត្ត ក្រុងទាំង៦៣ ហើយការអប់រំថ្នាក់អនុវិទ្យាល័យកម្រិតទី ២ របស់ខេត្ត ជាប់ចំណាត់ថ្នាក់ទី ១៨ ក្នុងចំណោមខេត្តក្រុងទាំង ៦៣។ ខេត្តបានបំពេញល្អការថែទាំសិស្សានុសិស្សជនជាតិភាគតិច ហើយចាំបាច់ត្រូវពង្រីកការងារនេះ ព្រោះថាការបណ្ដុះបណ្ដាលប្រភពធនធានមនុស្សជូនបងប្អូនជនជាតិភាគតិចគឺជាកត្តាដ៏សំខាន់។ ជាពិសេស ខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំង ព្រោះថា ខេត្ត Yen Bai ជាខេត្តដើមដំបូងដែលបាន កំណត់សន្ទស្សន៍សុភមង្គលក្នុងសេចក្តីសម្រេចចិត្តរបស់មហាសន្និបាតបក្សភាគខេត្ត។ កាលពីឆ្នាំមុន សន្ទស្សន៍សុភមង្គលរបស់ប្រជាជន Yen Bai ឈានដល់ ៦៥,៥% កើនឡើងជាង ១២% បើប្រៀបធៀបទៅនឹងដើមអាណត្តិ។ នេះក៏ជាបទពិសោធន៍ដែលចាំបាច់ត្រូវសិក្សាផងដែរ”។

ប្រធានរដ្ឋសភាបានសង្កត់ធ្ងន់លើការងារថែទាំ ពង្រឹងផែនមហាសាមគ្គីជាតិទាំងមូល បន្តបង្កើនការងារកសាងបក្ស និងប្រព័ន្ធនយោបាយតម្លាភាព និងខ្លាំងមាំមួនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ