ប្រធានរដ្ឋសភាវៀតណាមអញ្ជើញទទួលជួបជាមួយអនុប្រធានរដ្ឋសភាឡាវលោក Somphanh Phengkhammy

ប្រធានរដ្ឋសភាវៀតណាមអញ្ជើញទទួលជួបជាមួយអនុប្រធានរដ្ឋសភាឡាវលោក Somphanh Phengkhammy - ảnh 1
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួបជាមួយ
អនុប្រធានរដ្ឋឡាវលោក Somphanh Phengkhammy

(VOVworld)-អញ្ជើញថ្លែងមតិនៅក្នុងជំនួបជាមួយអនុប្រធានរដ្ឋសភាឡាវ លោក
 Somphanh Phengkhammyនាព្រឹកថ្ងៃទី១៥សីហានៅក្រុងហាណូយ ប្រធានរដ្ឋសភា
វៀតណាម លោក ស្រី Nguyen Thi Kim Ngan បានអះអាងថា វៀតណាមជានិច្ច
កាលយកចិត្តទុកដាក់និងផ្តល់ អាទិភាពខ្ពស់បំផុតសម្រាប់ការងារពង្រឹងនិងបង្កើន
ទំនាក់ទំនងមិត្តភាពប្រពៃណី សាមគីភាព ពិសេសនិងសហប្រតិបត្តិការលើគ្រប់
វិស័យរវាងវៀតណាមជាមួយឡាវ និងចាត់ទុក នេះជា ទ្រពសម្បត្តិដែលមិនអាច
កាត់ថ្លៃបាន និងជាកត្តាសំខាន់សម្រាប់បុព្វហេតុបដិវត្តន៍នៃប្រជា ជាតិទាំងពីរវៀត
ណាម-ឡាវ។ រីឯខ្លួនវិញ លោក Somphanh Phengkhammy បានចាត់ទុកថា រដ្ឋសភា
នៃប្រទេសទាំងពីរគប្បីជម្រុញការជួបប្រាស្រ័យមិត្តភាពរវាងប្រជាជននៃប្រទេស
​ទាំងពីរ គាំទ្រការរៀបចំឲ្យកម្មាភិបាលនិងប្រជាជនឡាវ ជាពិសេសគឺជំនាន់យុវជន
ទៅ ទស្សនានិងស្វែងយល់នូវកេរ្តិ៍ដំណែលបដិវត្តន៍ឡាវនៅវៀតណាម តាមនោះ
មានការយល់ដឹង យ៉ាងជ្រាលជ្រៅអំពីប្រវត្តិសាស្ត្របដិវត្តន៍ឡាវនិងទំនាក់ទំនង
ពិសេសវៀតណាម-ឡាវ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ