ប្រធានរដ្ឋសភាអញ្ជើញទៅត្រួតពិនិត្យការងារត្រៀមរៀបចំបោះឆ្នោតនៅខេត្ត Hai Duong

ប្រធានរដ្ឋសភាអញ្ជើញទៅត្រួតពិនិត្យការងារត្រៀមរៀបចំបោះឆ្នោតនៅខេត្ត Hai Duong - ảnh 1
ប្រធានរដ្ឋសភាអញ្ជើញទៅត្រួតពិនិត្យការងារត្រៀមរៀបចំបោះឆ្នោតនៅខេត្ត Hai Duong

          (VOV)_នាព្រឹកថ្ងៃទី២៣មេសា ប្រធានរដ្ឋសភាវៀតណាម និងជាប្រធាន​ក្រុម
ប្រឹក្សាបោះឆ្នោតជាតិ លោកស្រី Nguyen Thi Kim Ngan បានជួបធ្វើការ​ជាមួយ​
គណៈកម្មាធិការអចិន្ត្រៃយ៍បក្សភាគខេត្ត Hai Duong អំពីការងារត្រៀម​រៀបចំបោះ
ឆ្នោតសមាជិកសភា នីតិកាលទី១៤ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ អាណត្តិ ២០១៦-២០២១។

          ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បាន​
ក្រើនរំលឹកគណៈកម្មាធិការបោះឆ្នោតខេត្ត Hai Duong ត្រូវបង្កើនការងារ​ត្រួតពិនិត្យ​
ការងារចាំបាច់ទាំងឡាយដើម្បីការបោះឆ្នោតប្រព្រឹត្តទៅប្រកបដោយជោគជ័យ។ 

          នាថ្ងៃនេះដែរ ក្រុមការងារ របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ក្រុម
​ប្រឹក្សាបោះឆ្នោតជាតិ ដឹកនាំដោយលោក Nguyen Thien Nhan ប្រធានគណៈ​កម្មា
ធិការរណសិរ្សមាតុភូមិវៀតណាម និងជាអនុប្រធានក្រុមប្រឹក្សាបោះឆ្នោត​ជាតិ 
បានចុះទៅត្រួតពិនិត្យការងារត្រៀមរៀបចំបោះឆ្នោត នៅខ័ណ្ឌទី១១ ទីក្រុងហូ
ជីមិញ (ភាគខាងត្បូងវៀតណាម)៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ