ប្រធានសភាជាន់ទាបជប៉ុននិងលោកជំទាវចាប់ផ្ដើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម

(VOVWORLD) -នាថ្ងៃទី ៤ ឧសភា ប្រធានសភាជាន់ទាបជប៉ុន លោក Ohshima Tadamori និងលោកជំទាវបានចាប់ផ្ដើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៦ ឧសភា ឆ្នាំ ២០១៧។
ប្រធានសភាជាន់ទាបជប៉ុននិងលោកជំទាវចាប់ផ្ដើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម - ảnh 1ប្រធានសភាជាន់ទាបជប៉ុន លោក Ohshima Tadamori (http://thanhnien.vn/) 

(VOVworld)_នាថ្ងៃទី ៤ ឧសភា ប្រធានសភាជាន់ទាបជប៉ុន លោក Ohshima Tadamori និងលោកជំទាវបានចាប់ផ្ដើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៦ ឧសភា ឆ្នាំ ២០១៧។ ដំណើរទស្សនកិច្ចនេះត្រូវបានអនុវត្តតាមសេចក្ដីអញ្ជើញរបស់ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោកស្រី Nguyen Thi Kim Ngan។ សមាសភាពចូលរួមគណប្រតិភូនៃប្រធានសភាជាន់ទាបជប៉ុន លោក Ohshima Tadamori មានវត្តមានរបស់លោក Nimi Jun ប្រធាននាយកដ្ឋានអន្តរជាតិនៃសភាជាន់ទាប លោក Yoshida Sakito ប្រធានការិយាល័យលេខាធិការដ្ឋាននៃសភាជាន់ទាប លោក Nakai Kengo លេខាធិការរបស់ប្រធាននៃសភាជាន់ទាប លោកស្រី Sueoka Akiko អនុប្រធានការិយាល័យកិច្ចការបរទេស នាយកដ្ឋានអន្តរជាតិនៃសភាជាន់ទាប ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ