ប្រធានសភាជាន់ទាបអាមេរិកមិនទាន់ត្រៀមខ្លួនជាស្រេចគាំទ្រមហាសេដ្ឋី Donald Trump


ប្រធានសភាជាន់ទាបអាមេរិកមិនទាន់ត្រៀមខ្លួនជាស្រេចគាំទ្រមហាសេដ្ឋី Donald Trump  - ảnh 1
ប្រធានសភាជាន់ទាបអាមេរិកមិនទាន់ត្រៀមខ្លួនជាស្រេចគាំទ្រមហាសេដ្ឋី Donald Trump (Image: VNA)

(VOVworld) – នាថ្ងៃទី ៥ ឧសភា ប្រធានសភាជាន់ទាបអាមេរិក លោក
Paul Ryan បានប្រកាសមិនទាន់ត្រៀមខ្លួនជាស្រេចគាំទ្រលោក Donald
Trump ក្នុង តួនាទីតំណាងនៃគណៈបក្សសាធារណៈរដ្ឋក្នុងការរត់ប្រណាំង
ចូលសេតវិមាននាខែវិច្ឆិកាខាងមុខទេ។​ ឆ្លើយសម្ភាសកាណាល់ទូរទស្សន៍​
CNN​ របស់អាមេរិក លោក Ryan បានឲ្យដឹងថា៖ ប្រការសំខាន់នាបច្ចុប្បន្ន
គឺឯកភាពផ្ទៃក្នុងគណៈបក្ស ។ ការទទួលខុសត្រូវរបស់ លោក Trump ឥឡូវ
នេះគឺសម្របសម្រួលការបែកបាក ក្រោយយុទ្ធនាការស្វែងរកសម្លេងគាំទ្រ
ដ៏ខ្លាំងក្លា ក៏ដូចជា ជំនះពុះពារលើផលវិ បាកដោយពាក្យសំដីបែកបាក
របស់ខ្លួនចំពោះបណ្ដាបេក្ខជន ជនឥស្លាម ជនម៉ែក​ស៊ីក ជនអន្តោប្រវេសន៍
និងនារី។ ក្នុងកាលៈទេសៈនោះ សន្ទរកថារបស់លោក Ryan អាចជះឥទ្ធិពល
ដល់សេចក្តីសម្រេចរបស់អ្នកបោះឆ្នោតរាប់លាននាក់។ ប៉ុន្តែ ប្រធានសភា
ជាន់ទាបអាមេរិកមិនម៉ែនជាសមាជិកគណៈបក្សសាធារណៈរដ្ឋ តែមួយ
គត់ដែលមិនពេញចិត្តជាមួយការជ្រើសរើសលោក Trump ជាតំណាងឲ្យ
គណៈបក្សសាធារណៈរដ្ឋក្នុងការបោះឆ្នោតប្រធានាធិបតីនាខែវិច្ឆិកា
ខាងមុខនៅ ឡើយទេ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ