ប្រើប្រាស់បច្ចេកវិទ្យាថ្មី​ដើម្បីបង្កើន​ប្រសិទ្ធភាព​នៃយុទ្ធសាស្ត្រ​គ្រប់គ្រង និង​ខ្សែចង្វាក់ផ្គត់ផ្គង់

(VOVWORLD) - ការប្រើបច្ចេកវិទ្យាថ្មីដូចជា IoT, Big Data, AI, Machine Learning និងជួយសហគ្រាសបង្កើនប្រសិទ្ធភាពនៃយុទ្ធសាស្ត្រគ្រប់គ្រង និងខ្សែចង្វាក់ផ្គត់ផ្គង់ ហើយតាមនោះបង្កើនប្រាក់ចំណូលប្រតិបត្តិការ”។ 
ប្រើប្រាស់បច្ចេកវិទ្យាថ្មី​ដើម្បីបង្កើន​ប្រសិទ្ធភាព​នៃយុទ្ធសាស្ត្រ​គ្រប់គ្រង និង​ខ្សែចង្វាក់ផ្គត់ផ្គង់ - ảnh 1វាគ្មិននៅក្នុងសិក្ខាសាលា  (រូបថតៈ congthuong.vn)

នេះគឺជាខ្លឹមសារដ៏សំខាន់ ដែលត្រូវបានផ្ដោតសំខាន់នៅក្នុងសិក្ខាសាលាដោយប្រធានបទ“ ការផ្លាស់ប្តូរឌីជីថល - ដំណោះស្រាយ ជំរុញកំណើននៃឧស្សាហកម្មលក់រាយ” ដែលត្រូវបានសភាពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាមរៀបចំឡើងកាលពីថ្ងៃទី ៣០ ខែមិថុនានៅទីក្រុងហាណូយ។

នៅក្នុងសិក្ខាសាលានេះ ប្រតិភូបានចាត់ទុកថា ក្រោមឥទ្ធិពលនៃជំងឺកូវីដ ១៩ នោះ សហគ្រាសមានការយល់ដឹងក្នុងការផ្លាស់ប្ដូរឌីជីថល និងផ្លាស់ប្ដូរថ្មីយ៉ាងឆាប់រហ័ស។ ជាពិសេស សម្រាប់ផ្នែកលក់រាយ នោះ កត្តាបម្លាស់ប្ដូរឌីជីថលគឺត្រូវពន្លឿន  ព្រោះថាទីផ្សារមានការប្រកួតប្រជែងកាន់តែខ្លាំង ហើយអតិថិជនមានតម្រូវការខ្ពស់ជាងមុន។ បច្ចុប្បន្នអ្នកលក់រាយបានផ្ដោតសំខាន់លើបែបផែនលក់ទំនិញតាមពហុមធ្យោបាយ និងប្រើប្រាស់បច្ចេកវិទ្យាថ្មីទាំងក្នុងសកម្មភាពលក់ទំនិញ និងការទូទាត់ផង។ លោក Hoang Quang Phong អនុប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាមបានឲ្យដឹងថា៖ “ការប្រើប្រាស់បច្ចេកវិទ្យាថ្មី ដូចជា៖ IoT, Big Data, AI, Machine Learning បានជួយសម្រួលសហគ្រាសក្នុងការផ្ដល់សេវាកម្មបម្រើអតិថិជន ជាមួយនឹងបទពិសោធន៍ និងគុណតម្លៃខុសប្លែកពីគ្នា បង្កើនប្រសិទ្ធភាពនៃយុទ្ធសាស្ត្រគ្រប់គ្រង និងខ្សែសង្វាក់ផ្គត់ផ្គង់ ហើយតាមនោះបង្កើនប្រាក់ចំណូលប្រតិបត្តិការ និងអភិវឌ្ឍន៍សហគ្រាស។  ទីផ្សារលក់រាយមានការប្រកួតប្រជែងយ៉ាងខ្លាំងក្លា មិនថាទ្រង់ទា្រយសហគ្រាសធំឬតូចទេ គឺល្បឿនបម្លាស់ប្ដូរឌីជីថលសុទ្ធតែដើតួនាទីសម្រេចចំពោះការរស់រានរបស់សហគ្រាសលក់រាយផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ