ប្រព័ន្ធផ្កាយរណប VNREDSat-1 ប្រមូលបានរូបថតចំនួន ៣៦០០ ផ្ទាំង


ប្រព័ន្ធផ្កាយរណប VNREDSat-1 ប្រមូលបានរូបថតចំនួន ៣៦០០ ផ្ទាំង - ảnh 1
ប្រព័ន្ធផ្កាយរណប VNREDSat-1 ប្រមូលបាន រូបថតចំនួន ៣៦០០ ផ្ទាំង៕ (Image: Vietnam+)

(VOVworld) – នាថ្ងៃទី ៥ ឧសភា សិក្ខាសាលាវិទ្យាសាស្ត្រ “លទ្ធផលសកម្មភាព
របស់ ផ្កាយរណប VNREDSat-1” ត្រូវបានរៀបចំឡើងនៅទីក្រុងហាណូយដើម្បី
វាយតំលៃលទ្ធផលសកម្មភាពរបស់ប្រព័ន្ធផ្កាយរណបនេះបន្ទាប់ពីរយៈពេល ១
ឆ្នាំ។ ថ្លែងមតិក្នុងសិក្ខាសា​លានេះ អនុរដ្ឋមន្ត្រីក្រសួងធនធាននិងបរិស្ថានវៀត
ណាម លោក Nguyen Thai Lai បានឲ្យដឹងថា៖ បន្ទាប់ពីរយៈពេល ១ ឆ្នាំធ្វើ
សកម្មភាពផ្កាយរណបបានពង្រីកឧត្តមភាពជាច្រើននិងក្លាយទៅជាមធ្យោបាយ
ត្រួតពិនិត្យសកម្មក្នុងការបំរើគោលដៅស្រាវជ្រាវវិទ្យាសាស្ត្រគ្រប់គ្រងធនធាន
បរិស្ថាននិងការពារអធិបតេយ្យភាពរបស់ប្រទេសជាតិ។ ក្រៅពីនោះ ប្រព័ន្ធផ្កាយ
រណប VNREDSat-1 បានរួមចំណែកក្នុងការអះអាងអធិបតេយ្យភាពរបស់វៀតណាម
មិនត្រឹមតែលើដែនដីដែនសមុទ្រប៉ុណ្ណោះទេថែមទាំងលើអាវកាសទៀតផង។
គិតដល់ពេលនេះ ប្រព័ន្ធផ្កាយរណប VNREDSat-1 ប្រមូលបាន រូបថតចំនួន
៣៦០០ ផ្ទាំង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ