ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសកូរ៉េខាងជើងព្រមានអំពីហានិភ័យនៃការខូចខាតក្នុងទំនាក់ទំនងអន្តរកូរ៉េ

(VOVWORLD) -  គេហទំព័រឃោសនាកិច្ចការបរទេសរបស់កូរ៉េខាងជើង បានរិះគន់លើកូរ៉េខាងត្បូងអំពីការបន្តធ្វើសមយុទ្ធជាមួយសហរដ្ឋអាមេរិកដោយព្រមានថាប្រការនេះអាចបណ្តាលឲ្យមានការបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់ទំនាក់ទំនងអន្តរកូរ៉េ។
ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសកូរ៉េខាងជើងព្រមានអំពីហានិភ័យនៃការខូចខាតក្នុងទំនាក់ទំនងអន្តរកូរ៉េ - ảnh 1ទិដ្ឋភាពនៃការធ្វើសមយុទ្ធនៅកូរ៉េខាងត្បូង 

នាថ្ងៃទី ៧ ខែឧសភា គេហទំព័រ Meari ក៏បានរៀបរាប់ពីការធ្វើសមយុទ្ធដែលកូរ៉េខាងត្បូងនិងអាមេរិកបានធ្វើឡើងក្នុងរយៈពេល ២ សប្ដាហ៍ ព្រមទាំងវគ្គបណ្តុះ   បណ្តាលផ្សេងទៀតដែលមានឈ្មោះថា 19-2 DongMeang ដែលគ្រោងនឹងធ្វើឡើងក្នុងខែសីហានាពេលខាងមុខ។ កូរ៉េខាងជើងបានព្រមានថាការធ្វើសមយុទ្ធដូចពោលខាងលើនេះនឹងធ្វើឱ្យប៉ះពាល់ដល់ទំនុកទុកចិត្តគ្នារវាងប្រទេសកូរ៉េទាំងពីរផងដែរ។ Meari បានអំពាវនាវឱ្យយោធាកូរ៉េខាងត្បូង "ប្រតិបត្តិដដោយឈ្លាសវៃ" ដើម្បីកុំនាំឱ្យការអុចអាលញុះញ៉ងឲ្យមានវិបត្តិន៍ក្នុងទំនាក់ទំនងឆ្លងដែនរបស់ប្រទេសកូរ៉េទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ