ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិផ្សាយព័ត៌មានស្តីពីអគ្គលេខាបក្សលោក Nguyen Phu Trong ត្រូវបានជ្រើសតាំងកាន់ដំណែងជាប្រធានរដ្ឋ

(VOVWORLD) -  ការដែលអគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong នាថ្ងៃទី២៣ខែតុលា បានរដ្ឋសភាបោះឆ្នោតជ្រើសតាំងកាន់ដំណែងជាប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយម វៀតណាម គឺត្រូវបានប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិចុះផ្សាយនូវព័ត៌មានច្បាស់លាស់ស្តីពីព្រឹត្តិការណ៍នេះ។

ក្នុងច្បាប់ចុះផ្សាយនាថ្ងៃទី២៣ខែតុលា ទីភ្នាក់ងារ ស៊ីនហួ បានដកស្រង់ជីវប្រវត្តិរបស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong ព្រមទាំងបានដកស្រង់ការចែករំលែករបស់លោកប្រធានរដ្ឋបន្ទាប់ពីការធ្វើសច្ចាប្រណិធាន។ ទីភ្នាក់ងារ ស៊ីនហួក៏បានលើកឡើងថា អគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping បានផ្ញើសារទូរ លេខ អបអរសាទរលោកអគ្គលេខាបក្ស Nguyen Phu Trong កាន់ដំណែងជាប្រធានរដ្ឋ។

ក្នុងថ្ងៃដដែល ទីភ្នាក់ងារសារព័ត៌មាន  TASS (ប្រទេសរុស្ស៊ី) បានដកស្រង់ សារទូរលេខអបអរសាទររបស់លោកប្រធានាធិបតី Vladimir Putin ផ្ញើរជូនអគ្គលេខាបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong ផងដែរ។ ក្នុងសារទូរលេខនះ លោក Putin បានសង្កត់ធ្ងន់៖  លទ្ធផលនៃការបោះឆ្នោតរបស់រដ្ឋសភាវៀតណាមបានបង្ហាញពីកេរ្តិ៍ឈ្មោះនិងកិត្យានុភាពខ្ពស់របស់លោក Nguyen Phu Trong ក្នុងអំឡុងពេលកាន់ដំណែងខ្ពស់របស់បក្សនិងរដ្ឋ ព្រមទាំងបានទទួលស្គាល់នូវគុណសម្បត្តិរបស់លោកក្នុងការដោះស្រាយភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនិងការពង្រឹងឋានៈរបស់វៀតណាមលើឆាកអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ