ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិវាយតម្លៃលើឱកាសដែល EVFTA នាំមកជូនសម្រាប់វៀតណាម

(VOVWORLD) -  បានចូលជាធរមាននៅថ្ងៃទី ១ ខែសីហា កិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ នឹងកាត់បន្ថយពន្ធគយ រវាងដៃគូពាណិជ្ជកម្មទាំងពីរ EU និងវៀតណាម ហើយទីបំផុតនឹងលុបបំបាត់ពន្ធ ៩៩% នាពេលអនាគត។

កាសែត Business Times នៅថ្ងៃទី ១១ ខែសីហា បានចុះផ្សាយអត្ថបទមួយ ដែលក្នុងនោះបានចាត់ទុកថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអឺរ៉ុប - វៀតណាម (EVFTA) គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់មួយ នៅក្នុងប្រវត្តិសាស្ត្រសេដ្ឋកិច្ចសម្រាប់វៀតណាម។ បានចូលជាធរមាននៅថ្ងៃទី ១ ខែសីហា កិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ នឹងកាត់បន្ថយពន្ធគយ រវាងដៃគូពាណិជ្ជកម្មទាំងពីរ EU និងវៀតណាម ហើយទីបំផុតនឹងលុបបំបាត់ពន្ធ ៩៩% នាពេលអនាគត។

យោងតាមអត្ថបទនេះ  FTA ថ្មីបំផុតនេះ នឹងជួយវៀតណាមជំរុញកំណើនក្នុងទំនាក់ទំនងពាណិជ្ជកម្មនិងវិនិយោគ។ មុខទំនិញនាំចេញសំខាន់ៗ រួមមាន ឧបករណ៍ទូរគមនាគមន៍ គ្រឿងអេឡិចត្រូនិក វាយនភ័ណ្ឌ ផលិតផលឧស្សាហកម្មឧបត្ថម្ភ និង ម្ហូបអាហារ ដូចជា កាហ្វេ អង្ករនិងជលផល។ ចំពោះ EVFTA ដែលចូលជាធរមាននោះ ទំនិញ ៧០% របស់វៀតណាមនឹងបានលើកលែងពន្ធនៅពេលនាំចេញទៅកាន់ប្រទេសជាសមាជិកសហភាពអឺរ៉ុបទាំង ២៦។ សម្រាប់ទំនិញនៅតែត្រូវបង់ពន្ធនឹងបានកាត់បន្ថយជាបន្តបន្ទាប់ក្នុងរយៈពេល ៧ ឆ្នាំ។

ក្នុងបរិបទដែលបណ្តាប្រទេសនៅជុំវិញពិភពលោកចាប់ផ្តើមបើកដំណើរការសេដ្ឋកិច្ចឡើងវិញដោយប្រុងប្រយ័ត្ន បន្ទាប់ពីមានការរិតត្បិតដោយសារជំងឺរាតត្បាត ក្រុមហ៊ុនជាច្រើនកំពុងសម្លឹងមើលដើម្បីស្តារឡើងវិញខ្សែសង្វាក់ផ្គត់ផ្គង់ ហើយតាមរយៈ EVFTA តួនាទីរបស់វៀតណាមបន្តត្រូវបានពង្រឹងបន្ថែមទៀត។ អត្ថបទនេះបានបញ្ជាក់ថា វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដំបូងគេនៅអាស៊ាន ដែលបន្ធូរបន្ថយការរឹតត្បិត ហើយបច្ចុប្បន្ននេះ វៀតណាមមានគុណសម្បត្តិខ្លាំងណាស់ក្នុងការចាប់យកឱកាសពីតម្រូវការវិនិយោគនិងនិន្នាការផលិតកម្មសកលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ