ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានផ្សាយថានាយករដ្ឋមន្រ្តី Benjamin Netanyahu ទទួលបានជ័យឈ្នះក្នុងការបោះឆ្នោតសកល

(VOVWORLD) - បុស្តិ៍ទូរទស្សន៍ ១២ របស់អ៊ីស្រាអែលបានចេញផ្សាយកាលពីថ្ងៃទី ១០ ខែមេសាថា នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netanyahu ទទួលបានជ័យឈ្នះក្នុងការបោះឆ្នោតសកលនាពេលកន្លងទៅ និងបន្តកាន់តំណែងជានាយករដ្ឋមន្ត្រីសម្រាប់អាណត្តិទី ៥ ជាប់ៗគ្នា។
ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានផ្សាយថានាយករដ្ឋមន្រ្តី Benjamin Netanyahu ទទួលបានជ័យឈ្នះក្នុងការបោះឆ្នោតសកល - ảnh 1 នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netanyahu

ដោយមានសម្លេងគាំទ្រចំនួន ៩៦% នៃសន្លឹកឆ្នោតដែលត្រូវបានរាប់នោះ    គណបក្ស Likud របស់នាយករដ្ឋមន្ត្រី Netanyahu និងគណបក្សស្ដាំនិយមដទៃទៀតក្នុងសម្ព័ន្ធភាព ដណ្តើមបាន ៦៥ ដល់ ៦៧ អាសនៈ ក្នុងចំណោម ១២០ អាសនៈក្នុងរដ្ឋសភា។ ទន្ទឹមនឹងនេះ គណបក្សរបស់លោក Benny Gantz ទទួលបាន ៣៦ អាសនៈតែប៉ុណ្ណោះ។ គួរបញ្ជាក់ថាការបោះឆ្នោតលើកទី ២១ នេះមានការចូលរួមរបស់គណបក្សចំនួន៣៩។ យោងទៅតាមរដ្ឋធម្មនុញ្ញនៃប្រទេសអ៊ីស្រាអែល គណបក្សចូលរួមរកសម្លេងឆ្នោត ត្រូវតែឈ្នះលើកម្រិតអប្បបរមា ៣.២៥% នៃចំនួនសន្លឹកឆ្នោតសរុបទើបទទួលឈ្នះបានអាសនៈក្នុងសភាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ